All posts by មេគង្គ ប៉ុស្តិ៍

មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ

ប្រធាន ICAPP បានជម្រាប សម្តេចតេជោ ហ៊ុន សែន ថា មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ ដោយមានបក្សនយោបាយមកពីបណ្តាប្រទេសនានា ជាច្រើនចូលរួម។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួប សំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលម៉ិញ នៅសាធារណរដ្ឋកូរ៉េ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H-zTvTltWVk

សមាគមវប្បធម៌កូរ៉េ គ្រោងនឹងរៀបចំពិពរណ៌គំនូរនៅកម្ពុជានិងរាត្រីស្រមោលសសប្បុរសធម៌នៅចុងឆ្នាំនេះ

ប្រធានសមាគមវប្បធម៌កូរ៉េ ជំរាបសម្តេចតេជោ ហ៊ុន សែន ថា គម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា និងរាត្រីស្រមោលសសប្បុរសធម៌នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយក នូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YHpbOMPEFxU

ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េថា នឹងទៅស្វែងយល់និងរកឱកាសវិនិយោគនៅកម្ពុជា

លោក អូ ចាង ស៊ូក (Oh Chang-seok) ប្រធានក្រុមហ៊ុន Mugungwha Trust បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1-zwX4oIRbI

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនប្រទេសកម្ពុជា-ឡាវ បន្តរក្សាបាននូវសាមគ្គីភាព មិត្តភាព នឹងកិច្ចសហប្រតិបត្តិការល្អ

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនប្រទេសកម្ពុជា-ឡាវ បន្តរក្សាបាននូវសាមគ្គីភាព មិត្តភាព នឹងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ។

សូមអញ្ជើញទស្សនាបទយកការណ៍ទាំងស្រុងដូចតទៅ ៖
https://youtu.be/GSmFTQynvHQ

ប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ជំរុញដល់អាជ្ញាធរស្រុករលាប្អៀរ យកចិត្តទុកដាក់ចំពោះបទល្មើសទន្ទ្រានដីព្រៃលិចទឹកតំបន់៣

ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រមការងារចុះជួយខេត្តកំពង់ឆ្នាំង បានជំរុញដល់អាជ្ញាភូមិឃុំស្រុករលាប្អៀរ យកចិត្តទុកដាក់បទល្មើសទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ដែលរដ្ឋបានហាមឃាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ueqtb_inPpI

ជនជាតិដើមភាគតិចកួយនៅខេត្តកំពង់ធំរក្សាវប្បធម៌អរិយធម៌និងប្រពៃណីតាំងពីដូនតាបានយ៉ាងខ្ជាប់ខ្ជួន

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះជនជាតិដើមភាគតិច ដោយការជួយការពារធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដើម្បីឱ្យវប្បធម៌ប្រពៃណី ភាសា និងសាសនាជនជាតិភាគតិចនៅរក្សាបានបន្តទៀតដល់យុវជនជំនាន់ក្រោយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Qh0uLCWla1M

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងកម្លាំងសាមគ្គីប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-Pk2ZzifUyQ

ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិកនៃក្រុមហ៊ុន ហ៊ុននីគែន (Heineken) បានប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T7eS-E87zOg

គណៈប្រតិភូធុរកិច្ចអាមេរិកចាប់អារម្មណ៍នាំចេញផលិតផលកសិកម្មរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ

ក្នុងឱកាសនៃជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំ ណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VCJiBytnXlQ

សម្តេចតេជោ បានចាត់ទុកសន្តិសហវិជ្ជមានរបស់អាស៊ានបានធ្វើឲ្យអាស៊ាន កាន់តែរឹងមាំ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» ក្រោមប្រធានបទ៖ មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4uaVHrgH8no

ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោនិងទិវាសន្តិភាពនៅកម្ពុជា

កម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី២៩ធ្នូឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី , ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g5NiMn0Jvpc

ក្រសួងការងារ និងក្រុមហ៊ុន RMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាល​ធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរនៅរសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺន​កូនជាងលើការ​បណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះ​ប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mGKpT5HCxtM

កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

ក្នុងឱកាសនៃជំនួបជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីនបានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/P5S1wleX-OA

សម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូលដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥ និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣ និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/itSlzUx_HCg

រថយន្តក្រុងដឹកអ្នកដំណើរបុករះបន្តកន្ទុយគ្នាបណ្ដាលឱ្យមនុស្សបីនាក់បាត់បង់ជីវិត

ខេត្តកំពង់ឆ្នាំង÷មនុស្សប្រុសស្រី៣នាក់បានបាត់បង់ជីវិត និងអ្នកបើកបរម្នាក់ទៀតរងរបួស បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ លើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០-១២១  ស្ថិតនៅភូមិ អូររំចេក ឃុំ ចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន។ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុក រថយន្ត កូរ៉ូឡា១គ្រឿងទៀត ដែលកំពុងចតលើចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យបុរសអ្នកជិះលើរថយន្តកូរូឡានោះរងរបួស។

ប្រភពដដែលបានបន្តថា ដោយរថយន្តក្រុងនោះ មិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង ។ស្របពេលនោះក៏មានរថយន្តហ្វតពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងតំណំ។

ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណើរបានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង  ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍នាំយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕ ពៅ សុខហ៊ាន
https://youtu.be/8lMgAbaGgyA