All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុនវិនិយោគធំៗចំនួន១២បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ក្រុមហ៊ុនវិនិយោគធំៗ ចំនួន១២ បង្ហាញចំណាប់អារម្មណ៏វិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជាលើវិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ការបង្ហាញការចាប់អារម្មណ៏នេះធ្វើឡើងនៅក្នុង ជំនួបសំដែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែសីហា ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/elVdcb-oAlw

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកោតសរសើរការរីកចម្រើនរបស់កម្ពុជា

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lZnp5XNGVlk

ក្រសួងការងារចុះអនុស្សរណៈជាមួយសមាគមសិល្បករខ្មែរដើម្បីជំរុញការផ្សព្វផ្សាយស្តីពីវិស័យការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CeWz8lgRWwo

នាយឧត្ដមសេនីយ៍ ទៀ សីហា អនុញ្ញាត្តឲ្យអនុព័ន្ធយោធារុស្សីប្រចាំកម្ពុជាចប់អាណត្តិចូលជួបសម្តែងការគួរសមនិងជម្រាបលា

នាព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៤ ឯ.ឧ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអនុញ្ញាត្តឲ្យលោក វរនាវីឯក វីតាលី លូឆេវ  នាយការិយាល័យអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/elVdcb-oAlw

ព្រះអគ្គីបានលេបត្របាក់អស់ផ្ទះចំនួន៣ខ្នងដោយសារការឆ្លងចរន្តអគ្គិសនី

ផ្ទះចំនួន៣ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅវេលាម៉ោងប្រមាណ៦ និង៣០នាទីល្ងាច ថ្ងៃម្សិលម៉ិញ។នៅភូមិស្វាយពក ឃុំមៀន ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។ក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យបុរសម្ចាស់ផ្ទះម្នាក់រន្ធត់រហូតសន្លប់និងត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/krTlUhlM-FQ

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងថាពួកជ្រុលនិយមចោទថា «ខ្ញុំលក់ក្បាល» ព្រោះតែខ្ញុំមិននៅខាងពួកគេ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានប្រតិកម្មទៅនឹងក្រុមជ្រុលនិយមជ្រុល ដែលតែងចោទលោកថា ជាអ្នកលក់ឧត្តមគតិឲ្យរាជរដ្ឋាភិបាល។ ឯកឧត្តមបញ្ជាក់ថា ពួកជ្រុលនិយមចោទថា «ខ្ញុំលក់ក្បាល» ព្រោះតែខ្ញុំមិននៅខាងពួកគេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Dxz2mysVaUw

ឯកឧត្តម ប៉ែន បូណា ថាអ្នករិះគន់មួយចំនួនត្រូវមើលសកម្មភាពរាជរដ្ឋាភិបាលនិងពិចារណា

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា អ្នករិះគន់មួយចំនួនត្រូវ «បើកភ្នែកមើលសកម្មភាពរាជរដ្ឋាភិបាល បើកត្រចៀកស្តាប់ បើកខួរក្បាលពិចារណា» ឱ្យបានច្បាស់ មុននឹងបើកមាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gb1f6G_7UfA

ក្រុមកាងារល្បាតចល័តនៅតែបន្តល្បាតបើទោះក្រុមបាតុកម្មជ្រុលនិយមទទួលបរាជ័យ

ក្រុមកាងារល្បាតចល័តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី២ក្រុមធំៗនៅតែបន្ត ល្បាត បើទោះបី ក្រុមបាតុកម្មជ្រុលនិយមទទួលបរាជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ztV0yTBMMM0

រោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជាបានបើកការដ្ឋានជាផ្លូវការនៅស្រុកក្រគរខេត្តពោធិ៍សាត់

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/16idhLPNDFE

ចាប់បានហើយសង្ឃដៃដល់ដែលស្ទាក់កាប់និងចាក់យុវតីម្នាក់ឲ្យរងរបួសនៅក្បែរក្នុងវត្តថាន់

ព្រះសង្ឃមួយអង្គបានប្រើកាំបិតបុ័ងតោកាប់ទៅលើនារីម្នាក់ដែលមានវ័យ១៨ឆ្នាំម្នាក់បណ្ដាលឲ្យរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hKiYI_DuJYc

ទស្សនាការប្រកួតរបស់ Lucas Gabriel ជាមួយ Kurbanali Isabekov

មុនពេលមកប្រកួតជាមួយ ព្រំ សំណាង លូកាស ហ្គាព្រីយែល (LUCAS Gabriel) បានប្រកួតឈ្នះអ្នកប្រយុទ្ធក្នុងទ្រុងគួបាណាលី អ៊ីសាបេកូវ(Kurbanali ISABEKOV)របស់រុស្ស៊ី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AAB2ywggsHs

កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (DTA)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0j1SixlhyFk

សង្ឃមួយអង្គបានប្រើអំពើហឹង្សាដោយបានយកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះរងរបួសធ្ងន់ហើយគេចខ្លួនបាត់

(ព័ត៌មានបឋម): នារីម្នាក់រងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បន្ទាប់ពីត្រូវសង្ឃមួយអង្គ ប្រើកន្រ្ទៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែករួចយកដុំថ្មវាយបន្ថែម ហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/StCWy_Zg5jg

បើកការដ្ឋានកែលម្អផ្លូវ និងពិនិត្យវឌ្ឍនភាពការងារនៅស្រុកមេមត់បម្រើប្រយោជន៍សាធារណៈ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦គីឡូម៉ែត្រនិង៥៧០ម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ShoOuuW50LU