All posts by មេគង្គ ប៉ុស្តិ៍

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំពិព័រណ៍រូបសត្វព្រៃជិតផុតពូជនិងជីវៈចម្រុះ ក្នុងជួរភ្នំក្រវាញ

(រាជធានីភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយ Murals For Cambodia ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានរៀបចំតាំងពិព័រណ៍ បង្ហាញរូបសត្វព្រៃកម្រជិតផុតពូជ និងជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងតំបន់ជួរភ្នំក្រវាញ រយៈពេលជាង២០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅអគារ Factory Phnom Penh រាជធានីភ្នំពេញ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FRLuusD2La8

យានអវកាសអាមេរិក ធ្វើការចុះចតតាមច័ន្ទគតិជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំ

  
(សហរដ្ឋអាមេរិក)៖យានអវកាសអាមេរិកដំបូងគេបង្អស់របស់ក្រុមហ៊ុន អ៉ីនធួធីវ ម៉ាឈីន (Intuitive Machines) បានចុះចតនៅឋានព្រះច័ន្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលជាសញ្ញា សម្គាល់យានអវកាសអាមេរិកដំបូងគេ ដែលបានចុះចតលើផ្ទៃព្រះច័ន្ទក្នុងរយៈពេលជាង ៥០ឆ្នាំ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/yoB_ovXanFM

ជ្រឹងបាយដំរាំបក់ស្លាបរវិចៗលើមែកឈើរងចាំភ្ញៀវទេសចរមកទស្សនា!!!

(ខេត្តបាត់ដំបង)៖សត្វជ្រឹងរាប់ពានក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមមែកឈើ នៃដើមឈើបួនដើម ជាប់ស្ទឹងសង្កែ ខាងលិចវត្តបាយដំរាំ ជិតស្ពានបាយដំរាំ ក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ ១៤គ.ម តាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទបាណន់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/x5ky4_WcN6c

ប៉ូលិសខណ្ឌដង្កោបង្ហាញមុខចោរប្លន់ម៉ូតូម្នាក់មុនពេលបញ្ជូនទៅកាន់តុលាការ

(រាជធានីភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធករណី កាប់ ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន E-Gets នៅសង្កាត់ព្រៃសខណ្ឌដង្កោ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/M4Z8HGMvW4g

មន្ទីរសាធារណៈការខេត្តព្រះវិហារចាត់ទុកការជួសជុលនឹងថែទាំផ្លូវជាការងារអាទិភាព

(ខេត្តព្រះវិហារ)៖ មន្ទីរសាធារណៈការនឹងដឹកជញ្ជូនៅខេត្តព្រះវិហារ បានធ្វើសកម្មភាព ជួសជុលផ្លូវជាតិលេខ9 ត្រង់ចន្លោះគីឡូម៉ែត្រ530 +870ដល់ គីឡូម៉ែត្រ600+690ដែលមានប្រវែង69,82 គីឡូម៉ែត្រ ចាប់ពីព្រុំប្រទល់ខេត្តស្ទឹងត្រែងរហូតដល់ក្រុងព្រះវិហារ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/xqZ2o16zpcI

កម្ពុជា ត្រូវធ្វើការបោសសម្អាតសំណល់ជាតិផ្ទុះពី ចំនួន 1321 Km2

(រាជធានីភ្នំពេញ)៖ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១៣២១ គីឡូម៉ែត្រការ៉េបន្ថែមទៀត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/tMPc9cfDJ0Q

កម្ពុជា បញ្ជូនកងកម្ទេចគ្រឿងផ្ទុះទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រនៃ U.N នៅអាហ្រ្វិកកណ្តាល

(រាជធានីភ្នំពេញ)៖ កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ចំនួន៩៨ នាក់ ក្នុងនោះនារីចំនួន១៥នាក់ ធ្វើយុទ្ធដំណើរប្តូរវេនទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការ សហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mDfrb5RbUxQ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក ឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MFGoaOF8Y0A

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យបង្កើនការទំនាក់ទំនងតាមវិជ្ជាជីវៈដើម្បីទាក់ទាញការវិនិយោគ

(រាជធានីភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នា ដើម្បីទាក់ទាញការវិនិយោគ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/6rHTvpxTPq0

សម្តេចធិបតី ចាត់ទុកការអប់រំរបស់គ្រូបង្រៀននិងការព្យាបាលរបស់គ្រូពេទ្យ ជាការធ្វើការងារទេវតា

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកការអប់រំបណ្ដុះ បណ្ដាលរបស់គ្រូបង្រៀន និងការព្យាបាលរបស់គ្រូពេទ្យ ជាការជួយធ្វើការងារទេវតា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_8oBcwup2qg

គណៈកម្មការរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាល បានឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

(រាជធានីភ្នំពេញ)៖ គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នឹងបញ្ជួនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់បញ្ចូលក្នុងកិច្ចប្រជុំរដ្ឋសភានាពេលខាងមុខនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4d6QVxBj4AY

អភិបាលរងស្រុកអូររាំង ដែលដកអាវុធខ្លីភ្ជង់មេទាហាននិងមេប៉ូលីសស្រុក ត្រូវបានផ្ទេរភារកិច្ច និងរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃ

(ខេត្តមណ្ឌលគិរី)៖អភិបាលរងស្រុកអូររាំង ដែលដកអាវុធខ្លីភ្ជង់ មេបញ្ជាការផ្នែកសឹករងស្រុក និងអធិការនគរបាលស្រុក ឥឡូវនេះត្រូវបានលោកអភិបាលស្រុកអូរាំងបានសម្រេចដកតំណែងពីប្រធានលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពស្រុក និងសម្រួលភារកិច្ចឲ្យមកបម្រើការងារជាមន្រ្តី នៅសាលាខេត្តមណ្ឌលគិរីវិញជាបណ្ដោះអាសន្ន និងរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4i4rkzongsk

នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមងាផ្ទៃឆ្មក់ចុះឆែកឆេរនិងបិទទីតាំងទទួលផលចោរកម្មមួយកន្លែងនៅម្តុំឃ្លាំងរំសេវ

(ភ្នំពេញ)៖កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកំរិតស្រាលចុះបិទទីតាំងទទួលទិញផលចោរកម្ម ដោយដកហូតវត្ថុតាងនឹងម៉ូតូជាច្រើនគ្រឿង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៩៤ ផ្លូវ១៩២ក្រុម១០ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/dn1GcmkzlVY

បិទនិងបើកវគ្គហ្វឹកហ្វឺនរំលឹកជំនាញស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោម

(ខេត្តកំពង់ឆ្នាំង)៖ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មានកម្ពុជា ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ពីឆ្នាំ ១៩៦៥ ដល់១៩៧៣ កម្ពុជាបានទទួលរងនូវគ្រាប់បែកទម្លាក់ពីលើយន្តហោះចំនួន២លាន៧សែនតោន និងក្រោយកិច្ចសហប្រតិបត្តិការស្រាវជ្រាវគេបានរកឃើញគ្រាប់បែកដែលបានទម្លាក់ពីលើយន្តហោះ មានចំនួន រហូតទៅដល់៤លាន៣ម៉ឺន តោន ដែលបានធ្លាក់មកលើទឹកដីកម្ពុជា ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mibCidbxaZ4

ខេត្តកំពង់ចាមប្រារព្ធខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ

(ខេត្តកំពង់ចាម)៖ថ្លែងនៅក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី ក្នុងខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ដែលប្រារព្ធធ្វើឡើង នៅបរិវេណព្រលានយន្តហោះ ស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ៖ «អត្ថន័យ នៃការប្រារព្ធពិធីខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ នាថ្ងៃនេះ គឺចង់បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ឲ្យមានការគិតគូរ ហើយចូលរួមដើម្បីការពារពីគ្រោះអគ្គីភ័យ ដែលធ្វើឲ្យជីវភាពរបស់បងប្អូន ធ្លាក់ចូលក្នុងបន្ទាត់នៃភាពក្រីក្រ» ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/8mD0BHmw3eQ