
(រាជធានីភ្នំពេញ)៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ និងជាសមាជិកកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី បានបង្ហាញនូវការមើលឃើញពីការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ល្អ ដោយសម្ដេចបវរធិបតី មានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជាយើងឲ្យមានភាពរីកចម្រើន ពិសេសដឹកនាំប្រទេសកម្ពុជាដល់ឆ្នាំ២០៣០-២០៥០ ក្លាយជាប្រទេសជឿនលឿន មានចំណូលខ្ពស់ បើទោះបីរូបលោកមិនបានរស់ដល់ឆ្នាំ២០៥០មែន ប៉ុន្តែកូនចៅជំនាន់ក្រោយនឹងមានជីវភាពធូរធារសម្បូរ សប្បាយ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/AXdsl-1tzvU

សង្ខេបបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ កុម្ភៈ ២០២៤ ។(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/R1Mn9Ey5f-s

(រាជធានីភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឱ្យបង្កើនការរឹងបន្តច្បាប់ចរាចរណ៍ទាំងយប់ទាំងថ្ងៃបន្ថែមទៀត ខណៈយុទ្ធនាការ១០រាត្រីនៅភ្នំពេញហុចផលគួរឱ្យកត់សម្គាល់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/12DX3m2qd88

(ប្រទេសថៃ)៖ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានសម្ដែងកិច្ចស្វាគមន៍ទៅហ្នឹងការធ្វើដំណើរមកដល់នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញទស្សនកិច្ចទៅប្រទេសថៃជាផ្លូវការលើកទី១ក្នុងតំណែងជានាយករដ្ឋមន្រ្តី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/JRsWRtgOepU

(រាជធានីភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់រដ្ឋសភា បន្តជួយអន្តរាគមន៍គាំទ្រ ជំរុញក្នុងការបង្កើនថវិកា សម្រាប់ការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមខាងលើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសង្គមជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/wyjE_WWx9OU

(រាជធានីភ្នំពេញ)៖នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានបន្តចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ជូនដល់និស្សិត យុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក ចំនួន ២៥០នាក់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/KJIdPd5af3Q

(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រអាទិភាព៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/qim71m2D9LY

(ខេត្តកំពង់ឆ្នាំង)៖ បន្ទាប់ពីបុណ្យផ្កាប្រាក់នៅសល់ថវិកាជិត ៦ លានរៀល រួមផ្សំថវិកាបន្ថែមរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចំនួន១លានរៀលទៀត នៅព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ ២០២៤ អាជ្ញាធរមូលដ្ឋាន បានចាប់ផ្ដើមកសាងស្ពានបន្តទៀត ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/EhKfob5ngfM

(ខេត្តកំពង់ចាម)៖ ទីលានចាក់សំរាមថ្មីដែលមានទំហំប្រមាណ១៨ហិចតាស្ថិតនៅឆ្ងាយពីភូមិឋានប្រជាពលរដ្ឋប្រមាណ៦គីឡូម៉ែត្រ ក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម។មកដល់ពេលនេះកំពុងតែដំណើរការស្ថាបនាផ្លូវចូល ដោយប្រែក្លាយសំរាមទៅជាជីកំប៉ុស សម្រាប់ដំណាំកសិកម្មដែលមានលក្ខណៈស្តង់ដារទំនើបជាមួយនោះមានអាងចម្រុះទឹកកខ្វក់ព្រមទាំងមានប្រឡាយជុំវិញមិនឱ្យហូរចូលស្រែប៉ះពាល់ផលដំណាំរបស់កសិករ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/CIHT4DoZZQI

(ខេត្តបន្ទាយមានជ័យ)៖ដើម្បីជួយសង្គ្រោះស្រែប្រាំងដែលគ្មានទឹកបញ្ចូលស្រែជម្រើសចុងក្រោយអាជ្ញាធរបានជ្រើសយកវិធីបុកអណ្តូង និងស្តារអូរ ប្រឡាយជិត២០គីឡូម៉ែត្រដើម្បីយកទឹកបញ្ចូលស្រែ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/TcpYQzCknNI

(ភ្នំពេញ)៖នាយិកាប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោកស្រី Rachel Thomson នៅថ្ងៃ ទី៦ ខែកុម្ភៈឆ្នាំ២០២៤នេះ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QxyiBnQOtjQ

(ក្រសួងព័ត៌មាន)៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសហការី ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MHvNewH8lM0

(ខេត្តកំពង់ស្ពឺ)៖ទារកដ្ឋានទី១០ នៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការងាររបស់កម្មការិនីរោងចក្រ និងការលូតលាស់ ទាំងរាយកាយ និងប្រាជ្ញាស្មារតីរបស់កុមារតូច ក្នុងរយៈ ពេល១០០០ថ្ងៃ នៃជីវិត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/8eytVY615Wg

(រាជធានីភ្នំពេញ)៖ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីប្រៃសណីយ៏កម្ពុជា ដឹកនាំដោយ លោក ស៊ឹម ធី អគ្គនាយករងប្រៃសណីយ៏កម្ពុជា ក្នុងគោលបំណងភ្ជាប់សេវាប្រៃសណីយ៏ជាមួយ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/SG8_B07h9-4

(រាជធានីភ្នំពេញ)៖ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់សិក្ខាកាម ដែលជាមន្រ្តីរាជការបំរើការនៅសាលារាជធានីភ្នំពេញ ត្រូវដុះខាត់ខ្លួន និង បង្កើនសមត្ថភាពជាប់ជាប្រចាំ ដើម្បីបំពេញតួនាទីភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អសមជាមន្រ្តីរាជការ និងមានសមត្ថភាពស្របតាមការវិវត្តន៍របស់សង្គមជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QFKPieNgJa8
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍