អាជ្ញាធរខេត្តបន្ទាយមានជ័យចាក់ថ្មក្រាលជាបណ្ដោះអាសន្ន ផ្លូវមួយខ្សែព្រំប្រទល់សង្កាត់ព្រះពន្លា និងសង្កាត់កោះពងសត្វដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្ដោះអាសន្នមុននឹងចាក់ក្រាលបេតុងនៅដើមឆ្នាំក្រោយ
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/s392861km3s
ថវិកាជាង២៣លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ដើម្បីបោសសំអាតមីន នៅខេត្តចំនួន៣ នៅភាគពាយព្យរបស់កម្ពុជា ក្នុងដំណាក់កាលទី៤ (២០២០-២០២៥)។ នេះបើតាមសេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ដឹកនាំរួមដោយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OgCZNhMB–Q
ក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញនូវការចាប់អារម្មណ៏លើ សក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានស្វែងយល់ ពី វិស័យអាទិភាពក្នុងការវិនិយោគរួមមានវិស័យសុខាភិបាល ឧស្ម័ន និងការកែច្នៃចំណីអាហារសម្រាប់នាំចេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z4y8tXbVJzo
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ថ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y_N_uaqzYTw
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aWU3SmVmpgI
ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការបញ្ជាក់នូវការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីរសៀលម្សិលម៉ិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XvoadYL6mMQ
លោកជំទាវកិត្តិបណ្ឌិតអ៊ឹងកន្ថាផាវី បានប្រកាសក្នុងនាមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីប្ដេជ្ញាបន្តប្រើប្រាស់កាលានុវត្តភាពក្នុងការដឹកនាំភារកិច្ចរបស់ខ្លួនប្រកបដោយនវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់តាមរយៈការចូលរួមអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលកំណត់លើការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីក្នុងអភិក្រមភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នក្នុងនោះស្ត្រីគឺជាស្នូល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GZY3xj1R4K8
(រាជធានីភ្នំពេញ)៖ អង្គការភ្លែនអន្តរជាតិប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសចូលជួបសំដែងការ គួរសមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Y7Mt8aPxosg
ឯកឧត្តមឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យប្រជាកសិករ បង្កើនការប្រុងប្រយ័ត្នចំពោះករណី«រុយស» ដែលកំពុងបំផ្លាញដំណាំស្រូវរបស់បងប្អូនកសិករ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nVLqhfaCv_4
(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំជួយដល់សិល្បករវ័យចាស់ ដែលជួបការលំបាក។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី អនុញ្ញាត ឲ្យសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ ម៉ៅ ចំណាន កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z6vqqmJvOyg
(ខេត្តតាកែវ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7IXhSujHbCo
បច្ចុប្បន្ន នៅប្រទេសយើងមានមុខរបរជាច្រើនដែលប្រជាពលរដ្ឋយើងបាននិងកំពុងប្រកបដើម្បីចិញ្ចឹមជីវិតក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃ។ក្នុងនោះមាន មុខរបរមួយដែលប្រជាពលរដ្ឋយើងហាក់មានការខ្លាចរអាមិនសូវមានអ្នប្រកប នោះគឺមុខរបរចិញ្ចឹម ពស់។យ៉ាងនេះក្ដី នៅឯភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល អ្នកភូមិជាច្រើនបាននាំគ្នាប្រកបមុខរបរចិញ្ចឹមពស់ដើម្បីដោះស្រាយជីវភាពគ្រួសារ ដែលមុខរបរនេះបានជួយពួកគាត់ឲ្យមានជីវភាពល្អគ្រាន់បើ ។
សូមស្ដាប់លោកម៉ាច ទូច អ្នកចិញ្ចឹមពស់នៅភូមិរាំងដេកនិយាយពីមុខរបរនេះតាមរយៈបទយកការណ៍របស់កញ្ញា គី មាសបញ្ញាវត្តី៖ https://youtu.be/hYO81Q7Ck84
(ខេត្តកំពត)៖កាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤នៅកន្លែងធ្វើពិធីបុណ្យសពលោកតាគង់ណៃនៅឯភូមិដូង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត សិស្សគណលោកព្រឹទ្ធាចារ្យកោសល្យវោហារគង់ណៃចំនួន៤២នាក់បានមកដេញចាប៉ីជូនដំណើរសពលោកតាគង់ណៃដើម្បីជាកិច្ចដឹងគុណចំពោះលោក ដែលបានបង្ហាត់បង្រៀនពួកគេទាំងនោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/icYPOOWfLO8
(ខេត្តកណ្តាល)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bKAoEXZN1Ec
(ខេត្តកំពង់ចាម)៖ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកសរុបជាង ២០ប្រភេទ ស្មើនឹងចំនួនប្រមាណ១,៥លានក្បាល ត្រូវលែងចូលបឹងធម្មជាតិ ក្នុងទិវាមច្ឆជាតិលើកទី១៩ ឆ្នាំនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PEwcfasJI2A
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍