
(រាជធានីភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាឱ្យអភិបាលខេត្ត និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអណាធិបតេយ្យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/UZ5Zqmk1jos

(រាជធានីភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺដោយសារតែលោកផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់រាជរដ្ឋាភិបាល ដូច្នេះរាជរដ្ឋាភិបាលត្រូវតែចេញការពារខ្លួន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Q0KO4Pi1524

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញទេ គឺត្រូវរុញដល់ជនបទនិងគិតពីលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលបានល្អ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LXYfDFdCuLQ

(ខេត្តសៀមរាប)៖ ពុទ្ធសាសនិកជនក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤បានប្រារព្ធពិធីបុណ្យពិសាខបូជាយ៉ាងអធិកអធមដោយមានការដង្ហែរក្បួនតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Dml5K_VTET4

(ខេត្តកំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាបុណ្យវិសាខបូជានៅឯព្រះសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-zfX0HTGOG0

(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា បានបញ្ជាក់ថា ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៏ គឺមានតែម្យ៉ាងគត់ គឺត្រូវរក្សាសន្តិភាព ឲ្យខានតែបាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rNVomLG6zH8

(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមអ្នកច្បាប់សិក្សាបង្កើតច្បាប់មួយ ដាក់ទោសចំពោះជនណាដែលថា កម្ពុជាគ្មានរបបប្រល័យពូជសាសន៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cRB4vghxvqo

(ខេត្តកំពង់ចាម)៖ក្រោយពីឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់មិនទាន់ផ្ទុះត្រូវបានគេប្រទះឃើញរាយប៉ាយខ្លះនៅលើដីខ្លះកប់ក្នុងដី។ជាក់ស្ដែងនៅកន្លែងស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ត្រូវបានគេប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទMK82 ដែលមានទម្ងន់ជាង ២០០គីឡូក្រាមមួយគ្រាប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/JugQOjf9PbI

(ខេត្តបន្ទាយមានជ័យ)៖ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kpqKXTlKJCY

(រាជធានីភ្នំពេញ)៖អគ្គលេខាធិការរងអង្គការសហប្រជាជាតិកោតសរសើរពីជោគជ័យរបស់កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5SUVeFGwpX4

(រាជធានីភ្នំពេញ)៖គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសចំនួន១១រ ទៀតរបស់សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះបានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1vV2YuICvqc

(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន ចូលជួបពិភាក្សា និងជម្រាបលាមុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9rV24YqDq7M

(រាជធានីភ្នំពេញ)៖នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/anzUHQqDGho

(ខេត្តកំពង់ធំ)៖សម្តេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/NQU2am4nLwE

(រាជធានីភ្នំពេញ)៖ទោះបីរយះពេលជាង៤០ឆ្នាំទៅហើយក្តីក៏សោកនាដកម្មរបស់ ប្រជាពលរដ្ឋស្លូតត្រង់នៅតែចងចាំពីរបបប្រល័យពូជសាសន៏ អាវខ្មៅ៣ឆ្នាំ៨ខែ២០ថ្ងៃជានិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោជាទីតាំងប្រល័យពូជសាសន៏ដ៏ធំមួយនៅរាជធានីភ្នំពេញក្នុងចំណោមទីតាំងពិឃាដមនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FMKs-8uj99U
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍