All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនជាង១០.២លាននាក់ ស្លាប់ជាង៥០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,២៣៧,៩៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥០៤,០៧៦នាក់ និងជាសះស្បើយឡើងវិញ ៥,៥៤៧,៥២៧នាក់។

គេហទំព័រដដែល​​ បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៦៣៦,៩៥២នាក់ ស្លាប់ចំនួន ១២៨,៤៣៧នាក់ និងជាសះស្បើយចំនួន ១,០៩១,៣៤៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៣៤៥,២៥៤នាក់ ស្លាប់ចំនួន ៥៧,៦៥៨នាក់ និងជាសះស្បើយ ៧៣៣,៨៤៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៣៤,៤៣៧នាក់ ស្លាប់ ៩,០៧៣នាក់ និងជាសះស្បើយ ៣៩៩,០៨៧នាក់៕

 

ស្រ្តីពោះធំ១ខែម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ ព្រោះតែប្រច័ណ្ឌប្ដី

ភ្នំពេញ ៖ ស្រ្តីពោះធំ១ខែម្នាក់ បានសម្រេចចិត្តលោតពីលើអាគារជាន់ទី៦ធ្លាក់មកដល់ជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ តែអកុលត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសំណងអគារបុរីកីឡា តាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។

បើតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអគារបុរីកីឡា ហើយមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ។

ប្រភពបន្តថា ពេលនោះសង្ស័យគាត់កើតមានចិត្តប្រច័ណ្ឌព្រមទាំងមានការប្រកែកគ្នាផង ទើបមួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោតពីលើអគារជាន់ទី៦ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានការភ្ញាក់ផ្អើលនាំគ្នាដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ។

បុរសជាប្តីបានបន្ថែមទៀតថា គាត់ទើបមកពីធ្វើការនៅប្រទេសកូរ៉េបាន៣ខែផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណៃ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១០លាននាក់ ស្លាប់ជិត៥០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៨៩៦,៩៥៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩៦,០៤៥នាក់ និងជាសះស្បើយឡើងវិញ ៥,៣៤៩,៧៨៣នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៥៥២,៤៤៦នាក់ ស្លាប់ចំនួន ១២៧,៦១៦នាក់ និងជាសះស្បើយចំនួន ១,០៦៥,៥១៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,២៨០,០៥៤នាក់ ស្លាប់ចំនួន ៥៦,១០៩នាក់ និងជាសះស្បើយ ៦៩៧,៥២៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦២០,៧៩៤នាក់ ស្លាប់ ៨,៧៨១នាក់ និងជាសះស្បើយ ៣៨៤,១៥២នាក់៕

 

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ម្នាក់ជាសះស្បើយ និងរកឃើញករណីថ្មីចំនួន៩នាក់នាំចូលពីឥណ្ឌូណេស៊ី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីត្រឡប់មកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានទទួលបានមុននេះបន្តិច។

អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចរាល់ហើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្តទៀត

ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ 

 

ប្តីប្រើកាំបិតចិតត្នោតចាក់សម្លាប់ប្រពន្ធនៅខណ្ឌកំបូល សមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាប្តីប្រើកាំបិតចិតត្នោតចាក់សម្លាប់ប្រពន្ធ នៅចំណុចភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ ឆ្នាំជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារតែមូលហេតុប្រច័ណ្ឌ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងសាកសួរ​ និងរៀបចំប្រគល់ជនសង្ស័យឱ្យស្នងការរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

សូមជម្រាបថា កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង២០នាទី នៅចំណុចភូមិដូនរ័ត្ន សង្កាត់ចំការឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្ម មួយកើតទ្បើង បង្កដោយឈ្មោះ សុខ លីសម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្តីបានយកកាំបិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​​ ហើយគេចខ្លួនបាត់៕

 

អ្នកនាំពាក្យ ៖ កម្លាំងរក្សាសន្តិភាពកម្ពុជាដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលីបានជាសះស្បើយអស់ហើយ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។

តាមរយៈហ្វេសប៊ុក នាយឧត្តមសេនីយ៍បានថ្លែង គិតរហូតដល់ពេលនេះ (ថ្ងៃទី២៦ ខែមិថុនា) កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។

នាយឧត្តមសេនីយ៍បន្តថា នៅសាធារណរដ្ឋម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ។

បើតាមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា រហូតដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានកងកម្លាំងចំនួន៥កង សរុបចំនួន៧៨៧នាក់(នារីចំនួន ៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។

ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19៕

 

WHO ៖ ការផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​១៩​អាច​និង​ចំណាយពេល​រាប់​ខែ​រាប់​ឆ្នាំ​

ព្រុ​ច​សែ​ល ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ​វា​មិនទាន់​ប្រាកដថា អ្នកវិទ្យាសាស្ត្រ​នឹង​អាចបង្កើត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មេរោគ​ឆ្លង​កូ​វីដ​១៩​ឲ្យ​បាន​ឆាប់រហ័ស​នោះឡើយ ប៉ុន្តែ​វា​អាច​នឹងត្រូវ​ចំណាយពេល​ដល់​រាប់​ខែ​រហូតដល់​រាប់​ឆ្នាំ ដើម្បី​ផលិត​វ៉ាក់សាំង​មួយ​ឲ្យ​ចេញ​ជា​លទ្ធផល​។ នេះ​បើតាម​ការដកស្រង់​ពី​សារព័ត៌មាន CNA​។

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​វីដេអូ​ខុន​ហ្វ្រិ​ន ទៅកាន់​សមាជិកសភា​មកពី​គណៈកម្មាធិការ​សុខភាព​របស់​សភា​អឺរ៉ុប​លោក Tedros Adhanom Ghebreyesus បាន​និយាយថា​ប្រសិនបើ​វ៉ាក់សាំង​ណាមួយ ត្រូវបាន​ផលិត​ដោយ​ជោគជ័យ​នោះ វា​នឹង​ក្លាយជា​ទំនិញ​សាធារណៈ ដែល​អាច​បញ្ជូន​ទៅគ្រប់​គ្នា​ទាំងអស់ នៅលើ​សកលលោក​នេះ​។​

​លោក Tedros បាន​និយាយថា​“ វា​ជា​រឿង​ដ៏​លំបាក​មួយ​ក្នុងការ​ធានាថា យើង​នឹងមាន​វ៉ាក់សាំង​។ យើង​មិនទាន់មាន​វ៉ាក់សាំង​ណាមួយ សម្រាប់​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​នោះទេ​។ ដូច្នេះ​ប្រសិនបើ​វា​ត្រូវបាន​រកឃើញ នោះ​វា​នឹង​ក្លាយជា​វ៉ាក់សាំង​ដំបូង​។ ខ្ញុំ​សង្ឃឹមថា វ៉ាក់សាំង​នឹងត្រូវ​រកឃើញ​” ។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អង្គការ​សុខភាព​ពិភពលោក​បានទទួល​ដឹងលឺ​អំពី​ការធ្វើ​តេស្ត​វ៉ាក់សាំង សរុប​ជាង ១០០​ហើយ មកពី​បណ្តា​ប្រទេស និង​ក្រុមហ៊ុន​នានា​លើ​លោក​។ លោក​បាន​មានប្រសាសន៍ថា “​យើង​សង្ឃឹមថា នឹងមាន​វ៉ាក់សាំង តាម​ការប៉ាន់ស្មាន​គឺ​ក្នុង​រយៈពេល​មួយឆ្នាំ​។​ប្រសិនបើ​បង្កើនល្បឿន​វា​អាច​នឹង​តិចជាង​នេះ ខណៈ​ប្រទេស​បី ដែល​កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​ឈានដល់​ដំណាក់កាល​ទី ៣ ទៅលើ​មនុស្ស​នោះ​មានដូចជា សហរដ្ឋអាមេរិក ចិន និង​អាល្លឺម៉ង់ ហើយ​គ្រប់គ្នា​កំពុង​ទន្ទឹម​រង់ចាំ​លទ្ធផល​៕

 

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃនេះ

​ភ្នំពេញ ៖ រហូតដល់ម៉ោង​០៨ និង៣០​ព្រឹក ថ្ងៃទី​២៦​ មិថុនា​ ២០២០​ ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ចំនួន១៣០នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៨នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ទោះបែនេះក្តី CDC បានលើកឡើងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ និងអំពាវនាវសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។

CDC បន្តថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ទន្ទឹមនោះយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។ ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ ទន្ទឹមនោះកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ១៩លើមនុស្សចំនួន៣៣៨១២ ស្មើនឹង២០៣៦ ក្នុង១លាននាក់៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១០លាននាក់ ស្លាប់ជិត៥០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៦៩៨,៣០៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩០,៩១៦នាក់ និងជាសះស្បើយឡើងវិញ ៥,២៥០,៦៩៨នាក់។

ទិន្នន័យពីគេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៥០២,០៤៧នាក់ ស្លាប់ចំនួន ១២៦,៧២៦នាក់ និងជាសះស្បើយចំនួន ១,០៤៨,០៣១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,២៣៣,១៤៧នាក់ ស្លាប់ចំនួន ៥៥,០៥៤នាក់ និងជាសះស្បើយ ៦៤៩,៩០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦១៣,៩៩៤នាក់ ស្លាប់ ៨,៦០៥នាក់ និងជាសះស្បើយ ៣៧៥,១៦៤នាក់៕