All posts by មេគង្គ ប៉ុស្តិ៍

ប្រធានាធិបតីរុស្ស៊ីចាត់ទុកសម្ដេចតេជោគឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងកម្ពុជា-រុស្ស៊ី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកទស្សនកិច្ចរបស់អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីនៅកម្ពុជានឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត។ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនាពេលនេះ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LuRxYRRjj-M

បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតបណ្តោះអាសន្ន ឆ្នាំ ២០២៥ សរុបមានចំនួន ជាង១០លាននាក់

មន្រ្តីជាន់ខ្ពស់ នៃ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប )បានឱ្យដឹងថាក្នុងលទ្ធផលបណ្តោះ អាសន្ន ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣ភាគរយ នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តបន្ថែមទៀត នៅក្នុងថ្ងៃ ចុងក្រោយនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៥នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Wt_oMDunoTg

អភិបាលរាជធានីនិងមន្ត្រីជំនាញចុះពិនិត្យលូប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥

ពេញមួយព្រឹកថ្ងៃទី២៦ ឧសភា ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីនិងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥មានខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យនិងខណ្ឌដង្កោក្នុងជាយរាជធានីភ្នំពេញដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/e-SXWkutKMA

រោងចក្រនិងក្រុមហ៊ុន៣១ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈ

ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានបន្តរកឃើញ បញ្ហាបំពុលបរិស្ថាន របស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.និងក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ។ ក្រុមហ៊ុនទាំង២ ផលិតដំណាប់ស្វាយ និងមានទីតាំង នៅភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.បានធ្វើការបង្ហូរសំណល់រាវ មិនបានសម្អាតត្រឹមត្រូវ ចូលអូរពាមទុង ដោយផ្ទាល់ ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឲ្យខូចប្រភពទឹក ប៉ះពាល់ដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាង១០០គ្រួសារ។ ដោយឡែកក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ត្រូវបានក្រុមការងារ រកឃើញថា បានបង្ហៀរសំណល់រាវ មិនបានសម្អាតចេញពីស្រះស្តុក ចូលទៅតាមទីវាលទំនាប ស្ថិតនៅចំហៀងផ្នែកខាងកើត ទីតាំងក្រុមហ៊ុន បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។ បញ្ហានេះ បានបង្កឲ្យមានបញ្ហាក្លិនស្អុយ ប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់។

សូមជម្រាបជូនថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ នេះ ក្រុមហ៊ុននិងរោងចក្រ ចំនួន ៣១ ត្រូវបានរកឃើញ មានការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្ម សំណល់រាវស្របតាមស្តង់ដារ ដែលធានាលើការបញ្ចេញ សំណល់រាវ ឱ្យស្អាតមុនពេល បញ្ចេញទៅក្រៅ រោងចក្រនិងក្រុមហ៊ុនក្នុងនោះមាន៖ ក្រុមហ៊ុនចំនួន ១ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន បានរួចរាល់ រោងចក្រនិងក្រុមហ៊ុន ចំនួន ១៧ អនុវត្តបានចំនុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេ ទកំណត់ រោងចក្រនិងក្រុមហ៊ុនចំនួន ១៣ បាននិងកំពុងរៀបចំឯកសារបញ្ជាកែប្រែ ដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណ ដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុន ដែលបានអនុវត្តច្បាប់ មិនបញ្ចេញទឹកកខ្វក់ នាំឱ្យប៉ះពាល់តំបន់ទឹកសាធារ ណៈ ដែលជាការរួមចំណែកដ៏សំខាន់ ដល់ភាពស្អាតរបស់កម្ពុជា ស្រប តាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោ បាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ បន្ថយ និងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ និងការថែរក្សាគុណភាពទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរ សម្រាប់ការរស់នៅដោយចីរភាព។ ក្រសួងបរិស្ថាននៅតែអំពាវនាវ ដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំង អស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/w95XAP9N4hE

ប្រជាពលរដ្ឋចាត់ទុកថា« ផ្លូវថ្មើរជើងមាត់ទន្លេគឺជាបុណ្យអុំទូកនាចុងសប្តាហ៏នៅរាជធានីភ្នំពេញ»

ការហៅខាងលើនេះកើតមានឡើងនៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៏ភាពកាន់តែខ្លាំងឡើងដែលល្បីរហូតដល់ក្រៅប្រទេសតាមរយះប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភព លោក។ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R3jhFVjRvu4

សម្តេចតេជោ ជំរុញគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាពិភាក្សាឱ្យបានផុសផុលលើប្រធានបទសម្រាប់សមាជ

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីស្តាប់ និងពិនិត្យពិភាក្សាលើពង្រាងរបាយ ការណ៍ លើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖១-ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានូវ៖ ១.១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ ១.២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ១.៣-ប្រធានបទអំពីវិស័យកសិកម្ម។២-ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន៤រូប៖ ១-ឯកឧត្តម ឃុត ចាន់ដារ៉ា ២-ឯកឧត្តម សេង ញ៉ក់ ៣-ឯកឧត្តម ម៉ាន់ ឈឿន ៤-ឯកឧត្តម ឈើយ ចាន់ណា និង ៣-ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈទី១ ទី២ ទី៣ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TaAvXt7EePk

ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ(មានវីដេអូ)

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។ រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ ស្ថិតនៅ ខេត្តប៉ៃលិន ចំនួន១ ទីតាំង ខេត្តកណ្តាល ចំនួន៣ទីតាំង រាជធានីភ្នំពេញ ចំនួន ៥ទីតាំង ខេត្តកំពង់ស្ពឺ ចំនួន៣ទីតាំង ខេត្តបាត់ដំបង ចំនួន ៣ទីតាំង ខេត្តព្រះសីហនុ ចំនួន ៩ទីតាំង ខេត្តកំពត ចំនួន១ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន៣ទីតាំង។

កន្លងមក ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ដែលជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន ១៦ ទីតាំង នៅមិនទាន់បានអនុវត្ត និងកំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស។

បើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន រោងចក្រទាំង២៨ទីតាំង បានល្មើសនឹងបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ។ រោងចក្រទាំងនោះ មិនមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវស្របតាមស្តង់ដា ដែលធានាលើការបញ្ចេញសំណល់រាវ មុនបញ្ចេញទៅក្រៅ។

មកទល់ចុងខែឧសភានេះ ក្រសួងបរិស្ថានអះអាងថា មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន។ ឯរោងចក្រចំនួន១៧ អនុវត្តបានចំណុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃការត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់។

ចំណែករោងចក្រនិងក្រុមហ៊ុនចំនួន១៣ទៀត កំពុងរៀបចំឯកសារបញ្ជាកែប្រែ ដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។

ជាមួយគ្នានេះក្រសួងបរិស្ថានអំពាវនាវ ដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំងអស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់កម្ពុជា៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Dw_I789SyP8

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា អមដំណើរដោយ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(មានវីដេអូ)

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា អមដំណើរដោយ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ក្នុងជំនួបសំណេះសំណាល នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូន ធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់ តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំម្ចាស់កសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេស ពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញក្រៅប្រទេសផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋនៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តមក៏បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង លើមុខដំណាំ សក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។

លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាព នៃការដាំដុះ បកស្រាយ ពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្ម ឱ្យទទួលបានប្រាក់ចំណេញ តាមរយ:ការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕
ចុចបើកLink ទស្សនាព័ត៌មានពិស្ដា៖https://youtu.be/X9kh4hEmKP0

អាវភ្លៀងចំនួន១៣២ បានប្រគល់ជូនដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ

នៅទីបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥  បានរៀបចំពិធីបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន១៣២អាវ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក កម្លាំងកងអនុសេនាធំចល័ត ខេត្តព្រះវិហារ ជាច្រើនរូបទៀត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បាននាំប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដាំផ្ញើ និងសួរសុខទុក្ខដល់កងកំលាំងអាវុធហត្ថ ទាំងអស់សូមថែរក្សាសុខភាព ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ តែកងកំលាំងក្នុងពេលចុះបំពេញភារកិច្ចមិនថា យប់ ថ្ងៃ ក្ដៅរងារ នៅពេលមានភ្លៀងធ្លាក់នោះទេត្រូវការពារសុវត្ថិភាព ជូនជាតិ មាតុភូមិ ជាពិសេសគឺធ្វើយ៉ាងណាឲ្យភូមិ ឃុំ មានសុវត្ថិភាព។

លោកមេបញ្ជាការបានបន្តថា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពីរមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុក្ខដាក់ជាប្រចាំដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺកងកម្លាំងប្រដាប់អាវុធផងដែរ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XBFcpxpaLC8

អភិបាលខេត្តបន្ទាយមានជ័យ យកគ្រឿងចក្រអេស្កាវ៉ាទ័រកាយបើកមុខទឹក បញ្ចៀសការលិចស្រូវប្រជាពលរដ្ឋ

ដើម្បីបញ្ចៀសពីការលិចលង់ស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា និងមានការបើកទឹកពីផ្នែកខាងលើ ធ្វើឱ្យទឹកផ្នែកខាងក្រោម ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លិចលង់ស្រូវបងប្អូនប្រជាពលរដ្ឋដែលកំពុងតែបង្កបង្កើនផលទើបបានប៉ុន្មានថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yGOdd6K65l8

សមត្ថកិច្ចខេត្តនិងក្រុងកំពង់ឆ្នាំង ចុះឃាត់ទីតាំងសង្ស័យកំពុងបង្រៀនបច្ចេកវិជ្ជាផ្ដល់កម្ចីតាមអនឡាញមួយកន្លែង

ទីតាំងបណ្ដុះបណ្ដាលលួចលាក់ប្រព័ន្ធបច្ចេកវិទ្យាដែលគេសង្ស័យថាបង្កើតក្រុមហ៊ុនកម្ចីអនឡាញ មួយកន្លែងត្រូវបានព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំងដឹកនាំសមត្ថកិច្ចចុះបង្ក្រាប រយៈពេលពេញមួយព្រឹកនិងរហូតដល់ម៉ោង២និង៣០រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅមិនទាន់បញ្ចប់ការសាកសួរនៅឡើយ។ ទីតាំងសង្ស័យបើកបង្រៀន កម្ចីអនឡាញនេះស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលដែលកំពុងតែមមាញឹកដឹកនាំការបង្ក្រាបទីតាំងដែលសង្ស័យថា កំពុងបង្រៀនបុគ្គលិក ឲ្យចេះប្រើវិធី កម្ចីអនឡាញ នេះមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តើការបង្ក្រាប ទីតាំងអ្វីឲ្យប្រាកដនោះទេ។ ប៉ុន្តែតាមស្ដាប់ការសាកសួរពីសមត្ថកិច្ច ត្រូវបានបុគ្គលិកក្រុមហ៊ុន បញ្ជាក់ថា ជាកន្លែងបង្រៀនដល់សិស្សឲ្យចេះប្រតិបត្តិការ រកអតិថិជនឲ្យខ្ចីប្រាក់ពីក្រុមហ៊ុន តាម online ។ ហើយបានឲ្យដឹងទៀតថា ទុនកម្ចីមានថៅកែនៅប្រទេសវៀតណាម ចំណែកអតិថិជនអ្នកខ្ចីក៏ជាជនជាតិវៀតណាមដែរ មិនមែននៅប្រទេសកម្ពុជាទេ។ បើតាមការពិនិត្យក្នុងកុំព្យូទ័រមានអ្នកខ្ចីពីប្រទេសវៀតណាមមែន។

ចំពោះវត្ថុតាងដែលត្រូវបានត្រួតពិនិត្យនិងត្រៀមដកហូតរួមមាន៖ តុចំនួន ២២ កៅអីចំនួន៥៦កុំព្យូទ័រលើតុ(DeskTop )១គ្រឿងកុំព្យូទ័រយួរដៃ (LapTop)២គ្រឿង។ ប្រភពដែលទទួលបានបញ្ជាក់ថាទីតាំងសង្ស័យបង្រៀនបើកកម្ចីអនឡាញទើបតែបើកបានរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។

ដូចអ្វីដែលម្ចាស់ផ្ទះជួលឱ្យក្រុមហ៊ុនគឺលោក វ៉ាត វុទ្ធី ជាម្ចាស់ផ្ទះឲ្យជួលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពេលមកជួលក្រុមហ៊ុន បានបញ្ជាក់ថាក្រុមហ៊ុនខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបគាត់ព្រមជួលឱ្យ ។ប៉ុន្តែពេលសមត្ថកិច្ចមកឃាត់សួរនាំពុំមានលិខិតស្របច្បាប់អ្វីទាំងអស់ ហើយការជួលនេះទើបតែដាក់បានតែ ២ ថ្ងៃប៉ុណ្ណោះ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ប៉ុល វុទ្ធី បានបញ្ជាក់តាមទូរស័ព្ទថារហូតដល់ម៉ោង ៣ រសៀលនេះ មិនទាន់ដឹងច្បាស់ថាជាក្រុមហ៊ុនអ្វីឲ្យពិតប្រាកដនោះទេ មិនអាចនិយាយថាជាក្រុមហ៊ុនកម្ចីអនឡាញនោះដែរ ។អាចថាក្រុមហ៊ុនកំពុងតែបង្រៀនបុគ្គលិកឲ្យចេះទាក់ទងអតិថិជនខ្ចីលុយពីក្រុមហ៊ុនតែប៉ុណ្ណោះ។យ៉ាងនេះក្តីតាមប្រភពក្រៅផ្លូវការបញ្ជាក់ថាក្រុមហ៊ុននេះពិតជាបើកបង្រៀនរបៀបផ្ដល់កម្ចីតាមអនឡាញពិតមែន៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fM6fdfZ78a0

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខស្ត្រីនៅមណ្ឌលសុខភាពឃុំកងតាណឹង

លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា  រួមជាមួយ ឯកឧត្តម ទូច ឆៃ នាយកសាខា លោក លោកស្រី អនុប្រធាគណៈកម្មាធិការសាខា អនុសាខាស្រុក អ្នកស្ម័គ្តចិត្តភូមិ យុវជនកាកបាទក្រហម និងលោកគ្រូ អ្នកគ្រូពេទ្យឆ្មប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ អប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខានគ្រប់ស្ថាន ភាពគ្រប់ពេលមានគ្រោះអាសន្នគ្រោះមហន្ត រាយ» និងបញ្ជ្រាបសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរ ទិវាឆ្មបជាតិ ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៥ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ចំនួន ៣៥ នាក់ នៅឃុំកងតាណឹង ស្រុកកងមាស ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7K1e8VUfSVc

ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់

រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថាបានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋ ប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរ ការដោយប្រើអុស លាយកម្ទេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣ ,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់។

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោល ការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន ក្នុងករណីក្រុម ហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DceRRyF0h5c

រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបន្តឧបត្ថម្ភដល់វិស័យសុខាភិបាលកម្ពុជា

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកវេជ្ជបណ្ទិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិ បាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល ការផ្តល់ជាអាទិ ភាពចម្បងលើសុខភាពបឋម ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិ បាលដំណាក់កាលទី៤ ឆ្នាំ២០២៥- ២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។ល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VxCxUkRJI8U

កសាងសន្តិភាពពិតជាចំពេលនិងសមស្របខណៈសភាពការណ៍ពិភពលោក ដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញនេះ

ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f0botaqsABE