
ក្នុងឱកាសនៃការចូល ជួបសម្តែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត Baloghdi ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីលើវិស័យនានា ចាប់តាំងពីដើមឆ្នាំ២០២៣ រួមទាំងកិច្ចសន្ទនានយោបាយ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DTYjmvCq7IY

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគមដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចីពីស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vcpfjZdMn7k

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំទៅ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ពិនិត្យ និងសិក្សា ពីការបូមយកខ្សាច់នៅផ្នែកខាងលើទន្លេមេគង្គ ត្រង់តំបន់ខេត្តក្រចេះ និងខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការបាក់ច្រាំងផ្នែកខាងក្រោម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/amuaKOLht0M

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលនឹងមិនយកអាករ រយៈពេល៥ឆ្នាំទៀត ពីរោងចក្រផលិតស៊ីម៉ងតិ៍ ដើម្បីជួយធ្វើឲ្យស៊ីម៉ង់ត៍ផលិតក្នុងស្រុកមានតម្លៃថោក អាចប្រកួតប្រជែងលើទីផ្សារបាន។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៏ថា រដ្ឋាភិបាលបានជួយយន្ដការមួយចំនួន សម្រាប់វិស័យស៊ីម៉ងតិ៍ ទោះបីជាមិនច្រើនដូចវិស័យផ្សេងៗក្ដី ប៉ុន្ដែរដ្ឋាភិបាលនៅតែជួយ ជាក់ស្ដែងដូចការព្យួរអាករពិសេសចំនួន៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១៨មក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OmwguksTBvI

ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា ចលនាភូមិ១ផលិតផល១នេះ ត្រូវបានគេទទួលស្គាល់ថា ជាប្រព័ន្ធដំណោះស្រាយការអភិវឌ្ឍបែបចម្រុះមួយ សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាជន ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចតាមរយៈការជួយ លើកកម្ពស់សមត្ថភាពប្រជាជនឲ្យចេះកៀរគរកែច្នៃឲ្យអស់លទ្ធភាពនូវធនធានសក្តានុពលទាំងឡាយដែលមានតាមភូមិឋាន ឲ្យក្លាយជាផលិតផលជាទំនិញ ឬសេវាមានគុណភាពអាចលក់លើទីផ្សារក្នុងនិងក្រៅប្រទេសបាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6WF12YO8pzM

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ដើម្បីបញ្ចប់វិវាទ ដូចខាងក្រោម៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PVD4FUKK8z0

កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ក្រោមប្រធានបទ ការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការជំរុញបរិយាប័ន្ន ភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jC7wfc85y_E
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងឲ្យដឹងថា គិតមកទល់ពេលនេះ កម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ និងមានសមត្ថភាពផលិតបាន ១១លានតោន ក្នុងមួយឆ្នាំ។
សូមចុច Link ខាងក្រោមដើម្បីទស្សនាព័ត៌មានពិស្ដា៖
https://youtu.be/G1YHgbIN9pM

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ចំពោះការសម្រេចសមិទ្ធផលជាច្រើន ជាពិសេសការជួយទប់ស្កាត់ភាពក្រីក្រ និងងាយរងគ្រោះពីការធ្លាក់ចូល ក្នុងភាពក្រីក្រកាន់តែខ្លាំងក្នុងអំឡុងវិបត្តិធំៗ នាពេលកន្លងមក។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រព័ន្ធគាំពារសង្គមកម្ពុជាកាន់តែមានភាពធន់រឹងមាំ មានសមាហរ ណកម្ម ប្រសិទ្ធភាព និងវិសាលភាពកាន់តែទូលំទូលាយជាងមុន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n5BOjsv37-0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/w01H6ukRLf0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងផ្តល់ថ្នាំព្យាបាលជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹមប្រមាណជិត៤០០នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Y1OXflaU3AE

ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា បានបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី UAE-កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bzLPoBbocWw

អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី បានបង្ហាញពីគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ ការបញ្ជាក់របស់លោកជំទាវ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rRhLgE21juk
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យដឹងថា នឹងចាប់ផ្តើមអនុវត្តចាប់ពីចុងឆ្នាំនេះ នូវការតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី១០ ដោយអាចជ្រើសរើស ការបន្តទៅរៀនថ្នាក់វិទ្យាល័យ និងការទៅរៀនចំណេះដឹងទូទៅ។
https://youtu.be/P6xr8y9i7XM
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍