ចំណូល​ពន្ធដារ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៤ ចំនួន​៣១៧.៨៨៤លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2014 ក+ ក-

ភ្នំពេញ​៖​គិតត្រឹមខែកញ្ញា ឆ្នាំ​២០១៤ នេះ អគ្គ នាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល និង​បង់ប្រាក់​ពន្ធ​ចូល​ថវិកាជាតិ ចំនួន ៣១៧. ៨៨៤ លាន​រៀល (៧៩,៥​លាន​ដុល្លារ​) មានការ​កើនឡើង​ស្មើនឹង ១០,៨%​បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ពន្ធ​ប្រចាំ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៣ ។​

សេចក្តីប្រកាស​ព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញថា ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០១៤ នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធដារ និង​បង់​ចូល​ថវិកាជាតិ​បាន ចំនួន ៣១៧.៨៨៤ លាន​រៀល​គឺ​ប្រមាណ ៧៩,៥​លាន​ដុល្លារ​អាមេរិក ដែល​ចំណូល​នេះ មានការ​កើនឡើង​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៣ ប្រមាណ​ស្មើនឹង ១០,៨%​។​

កិច្ច​ប្រជុំបាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ ដែល​សម្រេច​ប្រមូល​ចំណូល​ពន្ធដារ​ប្រចាំខែ​កញ្ញា​ឆ្នាំ​២០១៤ និង បាន​ជំរុញ លើក ទឹកចិត្ត​សមាជិក​អង្គប្រជុំ​ដែលជា​តំណាង​មន្ត្រី​ពន្ធដារ​ទូទាំងប្រទេស​ឲ្យ​ខិតខំ​ជម្នះ​ការលំបាក និង បញ្ហា​ប្រឈម​នានា ខិតខំ​អនុវត្តន៍​ភារកិច្ច​ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ឱ្យបាន​សម្រេច​តាម​គោល ដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​បង្កើន​ការផ្តល់សេវា​ដល់​អ្នកជា​ប់​ពន្ធ​ឲ្យ​បានល្អប្រសើរ​ថែមទៀត​៕Untitled-1