Barcelona ចាប់អារម្មណ៍ Riyad Mahrez របស់ Leicester
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ជាប់ទាក់ទង​ក្នុង​ផ្ទេរ​តារា​សញ្ជាតិ​អាល់​ហ្សេ​រី​របស់​ក្រុម​ក​ញ្ជ្រោ​ញ Leicester City គឺ​កីឡាករ Riyad Mahrez​។​
​បើ​យោងតាម​កាសែត Daily Mirror បានឱ្យដឹងថា Barcelona គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ជាច្រើន​ដែល​សម្លឹង​ឃើញ Mahrez មុន​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវបាន​បើក​។​
​ក្រុម Leicester បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​នេះ​ជាមួយនឹង​ពានរង្វាន់ Premier League កាន់តែ​កៀក​សម្រាប់​ពួកគេ បន្ទាប់ពី​រួចផុត​ពី​ការធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship កាលពី​រដូវ​កាល​មុន​។​
​កីឡាករ Mahrez គឺជា​តួឯក​សំខាន់​ជាងគេ​របស់​ក​ញ្ជ្រោ​ញ​ក្នុង​រដូវ​កាល​នេះ ខណៈ​គាត់​ជា​ក្បាលម៉ាស៊ីន​ចែក​បាល់​របស់​ក្រុម ហើយ​គាត់​ជា​បេក្ខជន​ពិតប្រាកដ​ក្នុងការ​ប្រជែង​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ​របស់​សហ​ព័​ន្ទ​បាល់ទាត់​អង់គ្លេស​។​
Leicester បាន​ចំណាយ​ត្រឹមតែ ៥០ ម៉ឺន​យ៉ូ​រ៉ូ​ប៉ុណ្ណោះ​ទៅឱ្យ​ក្រុម Le Havre របស់​បារាំង​ដើម្បី​នាំ Mahrez មក​ក្លឹប​ក្នុង​ឆ្នាំ ២០១៤ ហើយ​បន្ទាប់ពី​ត​កុងត្រា​របស់គាត់​ជាមួយ​ក្រុម​រហូតដល់​ឆ្នាំ ២០១៩ ឥឡូវ​តម្លៃ​ខ្លួ​របស់គាត់​ត្រូវបាន​ជឿថា មានតម្លៃ​ក្បែរ ៣០ លាន​យ៉ូ​រ៉ូ​ឯណោះ​៕

DV2193547