Buffon បន្ថែម​កុងត្រា​ថ្មី​ជាមួយ Juventus ដល់​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2016 ក+ ក-

​បាល់ទាត់​៖​អ្នកចាំទី Gianluigi Buffon បាន​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀ​ជាមួយ​ក្រុម​សេះបង្កង់ Juventus ដែល​កុងត្រា​នេះ​និង​មាន​សពុល​ភាព​រហូតដល់​ឆ្នាំ ២០១៨​។​
​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ Juventus កាលពី​ឆ្នាំ ២០០១ ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ៥១.៦៤៥.៦៩០ យូរ៉ូ​ពី​ក្លឹប Parma និង​បន្ទាប់មក​គាត់​បាន​ក្លាយជា​វីរៈបុរស​ប្រចាំ​ក្លឹប​តែម្តង ដោយ​បង្ហាញខ្លួន​ជិត ៦០០ ដង​និង​ឈ្នះ​ពាន​លី​ក​កំពូល​ចំនួន ៧​។ ស្របពេល​នេះដែរ គាត់​បានបង្ហាញ​ខ្លួន​ចំនួន ១៥២ លើក​ឱ្យ​ជម្រើសជាតិ​អ៊ីតាលី​និង​បាន​លើក​ពាន World Cup កាលពី​ឆ្នាំ ២០០៦​។​
​គួរ​បញ្ជាក់ថា អតីត​អ្នកចាំទី Parma រូបនេះ​នៅតែ​រក្សា​តំណែង​អ្នកចាំទី​ដៃ​ទីមួយ​របស់ខ្លួន​។ Buffon បាន​ប្រាប់ថា “​បើទោះជា​ស្ថិតនៅ​អាយុ​នេះ​ក្តី ខ្ញុំ​នៅតែ​អាច​ពង្រឹងសមត្ថភាព​ដ​ដែល ហើយ​ទីនេះ​គឺជា​កន្លែង​ពិសេស​បំផុត​សម្រាប់​ខ្ញុំ​”៕

gianluigibuffon-cropped_1c3d3e7mftuoj1oracqghneytu