ឥណ្ឌូណេស៊ី​ចាប់​ទូក​នេសាទ​ចិន​មួយគ្រឿងទៀតហើយ​នៅ​កោះ​ណា​ទូ​ណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-


​ឥណ្ឌូណេស៊ី​៖​កងទ័ពជើងទឹក​រប​ស់​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​និយាយថា ខ្លួន​បាន​ស្ទាក់ចាប់​នាវា​នេសាទ​របស់​ចិន​ខុសច្បាប់​ជាមួយ​មនុស្ស​៨​នាក់​នៅ​ដែនទឹក​នៃ​កោះ​ណា​ទូ​ណាមួយ​គ្រឿង​ទៀតហើយ ខណៈ​កំពុង​ល្បាត​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ប្រភព​ដដែល​បន្តថា នាវា​ចិន​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ដោយ​ចោទថា​បាន​ចូល​នេសាទ​ខុសច្បាប់ ខណៈ​ក្រុង​ប៉េកាំង​ចោទ​ឥណ្ឌូណេស៊ី​ថា​បាន​វាយប្រហារ​ទៅលើ​នាវា​ដែល​នេសាទ​នៅលើ​ដែនទឹក​របស់ខ្លួន​។
​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ចាប់​នាវា​ចិន​មួយគ្រឿង​ដែល​សង្ស័យថា​បាន​ចូល​នេសាទ​ដោយ​ខុសច្បាប់ គ្រា​ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រទាញ​ប្រ​ទូង​គ្នា​ជុំវិញ​នាវា​នេសាទ​ចូល​ដែនទឹក​នៃ​កោះ​ណា​ទូ​ណា​៕

20160530-vod-udom-g-Indonesia-seizes-yet-another-Chinese-vessel