កម្ពុជា-វៀតណាម បង្កើនទំនាក់ទំនងក្នុងបរិបទដែលពិភពលោកមានការវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2025 ក+ ក-

កម្ពុជា-វៀតណាម បង្កើនទំនាក់ទំនងក្នុងបរិបទដែលពិភពលោកមានការវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញ

 

ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមមានគោលជំហរ និងតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងដំណើរការប្រយុទ្ធដើម្បីការពារឯករាជ្យជាតិនៃប្រទេសទាំង
ពីរ។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា សន្តិសុខ ស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេសនីមួយៗ មានឥទ្ធិពលលើទំនាក់ទំនងរវាងប្រទេសទាំងពីរ និយាយដោយឡែក និងក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយរួម។ អាស្រ័យហេតុនេះ ការកសាងទំនាក់ទំនងសន្តិភាព មិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ គឺជាកត្តាសំខាន់ រួមចំណែកការពារឯករាជ្យជាតិយ៉ាងរឹងមាំ និងនាំមកនូវការអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ។

ថ្មីៗនេះ វៀតណាមបាននិងកំពុងសកម្មរៀបចំនូវបណ្ដាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេស (៣០ មេសា១៩៧៥ – ៣០ មេសា២០២៥)។ ​ដែលនេះ​គឺជា​ព្រឹត្តិការណ៍​មួយ​បង្ហាញ​ពី​ជ័យជម្នះ​នៃ​យុទ្ធនាការ​ហូជីមិញ បញ្ចប់​សង្គ្រាម​តស៊ូ​ប្រឆាំង​អាមេរិក និង​បង្រួបបង្រួម​ប្រទេស​របស់​ប្រជាជន​វៀតណាម។ ជ័យជម្នះនេះក៏ជាជ័យជំនះរួមនៃបដិវត្តប្រទេសឥណ្ឌូចិនទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងការផ្ដួលរំលំចក្រពត្តិ និយមអាមេរិក។

ក្នុងបរិបទដែលអាមេរិកចង់បំផ្លាញសន្តិភាព និងអព្យាក្រឹតភាពរបស់កម្ពុជា បំផ្លាញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសម្រាប់ប្រទេសឡាវ និងពង្រីកសង្រ្គាមដល់ភាគខាងជើងវៀតណាម។សន្និសីទប្រជាជនស្នេហាជាតិឥណ្ឌូចិន(នៅឆ្នាំ ១៩៦៥ នៅភ្នំពេញ និង១៩៧០ នៅទីក្រុងប៉េកាំង) ក្រោមកិច្ចផ្តួចផ្តើមរបស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានឈានដល់ការឯកភាពគ្នាដោយចាត់ទុកអាមេរិក ថាជាសត្រូវគ្រោះថ្នាក់បំផុតរបស់ប្រទេសទាំងបីនៃឥណ្ឌូចិន។ហើយបានឯកភាពគ្នាពង្រឹងសាមគ្គីភាព; គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការប្រឆាំងនឹងសត្រូវរួម គឺអាមេរិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកវៀតណាមបានពង្រាយកម្លាំងយោធានៅកម្ពុជា ដោយសហការជាមួយកងទ័ពរំដោះកម្ពុជា វាយកម្ទេចរាល់ការវាយលុកចូលមកក្នុងប្រទេសកម្ពុជាដោយកងទ័ពអាមេរិក កងទ័ពសាធារណរដ្ឋវៀតណាមខាងត្បូង និងកងទ័ពសាធារណរដ្ឋខ្មែររបស់លន់ នល់។ បរាជ័យជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងកងកម្លាំងដែលខ្លួនបង្កើតនៅកម្ពុជា ឡាវ និងវៀតណាម។បានបង្ខំឱ្យសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម (១៩៧៣) និងដកកងទ័ពរបស់ខ្លួនចេញពីឥណ្ឌូចិន។ បង្កលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងបីក្នុងការបំពេញភារកិច្ចរំដោះប្រទេស។ ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី និយាយរួម និងជាពិសេសរវាងកម្ពុជា-វៀតណាម គឺជាកត្តាសំខាន់ចម្បងរួមចំណែកដល់ជ័យជំនះនៃការតស៊ូរំដោះប្រទេសវៀតណាមទាំង ស្រុង (៣០ មេសា ១៩៧៥)។

អាចនិយាយបានថា ចំណងសាមគ្គីភាព ការឧបត្ថម្ភ  ការជួយគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរក្នុងតំណាក់កាលនេះបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិរបស់ប្រទេសនីមួយៗ។ ព្រះរាជាណាចក្រកម្ពុជាបានបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតផ្លូវលំហូជីមិញ (ផ្នែកព្រំដែនកម្ពុជា-វៀតណាម)ជួយឲ្យកងទ័ពរំដោះវៀតណាមដំណើរការដោយរលូនចំពោះមុខការវាយឆ្មក់របស់អាមេរិក។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយពីភាគខាងជើងទៅឲ្យភាគខាងត្បូងវៀតណាម។ ផ្តល់កម្លាំងដល់ប្រជាជន វៀត ណាមក្នុងការឈ្នះសង្គ្រាមឈ្លានពានរបស់អាមេរិក រំដោះភាគខាងត្បូងវៀតណាម  និងបង្រួបបង្រួមប្រទេសទាំងស្រុង។

ដោយឡែក វៀតណាមបានគាំទ្រយ៉ាងសកម្មនូវគោលនយោបាយសន្តិភាព និងអព្យាក្រឹតភាពរបស់កម្ពុជាក្នុងការកសាងប្រទេស និងការបង្រួបបង្រួមបណ្ដាកម្លាំងជឿនលឿននានានៅកម្ពុជា ដោយរួបរួមគ្នាជុំវិញសម្ដេចព្រះប្រមុខរដ្ឋ នរោត្តមសីហនុ កសាងទំនាក់ទំនងជិតស្និទ្ធ សហប្រតិបត្តិការជាមួយកងកម្លាំងតស៊ូ របស់កងទ័ពរំដោះកម្ពុជា។ ការគាំទ្រយ៉ាងសកម្មរបស់វៀតណាមក្នុងទិដ្ឋភាពជាច្រើនបានផ្តល់កម្លាំងដល់កម្ពុជា រួមចំណែកយ៉ាងសំខាន់ដល់ជ័យជម្នះរបស់កម្ពុជាក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកដើម្បីការពារឯករាជ្យជាតិ។

ដោយឈរលើមូលដ្ឋាននៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម និងមានផលប្រយោជន៍រួមគ្នា។ ទំនាក់ទំនងជិតស្និទ្ធរបស់ប្រជាជាតិទាំងពីរគឺជាកត្តាសំខាន់មួយដែលមានអត្ថន័យធំធេង រួមចំណែកនាំមកនូវជ័យជំនះដល់ប្រជាជាតិទាំងពីរ។ប្រការ នេះ​បាន​បញ្ជាក់កាន់តែច្បាស់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ កម្ពុជា-វៀតណាម មាន​កត្តា​ជា​ច្រើន​ដែល​មិន​អាច​បំបែក​ពី​គ្នាបានឡើយ។ ការកសាងទំនុកចិត្ត សាមគ្គីជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកជួយប្រទេសទាំងពីរក្នុងកិច្ចការពារខឿនឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។

ក្នុង​បរិបទដែលស្ថានភាព​ពិភពលោក​បច្ចុប្បន្ន មាន​ការ​វិវត្តដ៏​ស្មុគស្មាញ​​ដែល​បានបង្កជាផលប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​នៃ​ប្រទេស​នីមួយៗ។ក្នុងនោះសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយរវាងអាមេរិក និងប្រទេសដទៃទៀត ជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ។ល។ បាននិងកំពុងជះឥទ្ធិពល និងប៉ះពាល់ដល់ប្រទេសជាច្រើនជុំវិញពិភពលោក បានបង្កការលំបាកជាច្រើនសម្រាប់ប្រទេសតូចៗក្នុងការជ្រើសរើសគោលនយោបាយការបរទេសសម
ស្របសម្រាប់ខ្លួន។ក្នុងទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរដែលបានឆ្លងកាត់ការសាកល្បងជាច្រើន បានជួយកម្ពុជានិងវៀតណាមឲ្យឆ្លងផុតរាល់ការលំបាក និងកាន់តែរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ ទើបប្រទេសទាំងពីរបន្តកសាង ពង្រឹងទំនុកចិត្ត និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍន៍រុងរឿងរបស់ប្រទេសទាំងពីរនិយាយដោយឡែក និងដើម្បីស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយជារួម។

ជាក់ស្តែង រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានបន្តលើកកម្ពស់ ពង្រឹង និងអភិវឌ្ឍន៍ ស្របតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង»។​ទំនាក់ទំនង​នយោបាយ​-សង្គម​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវបានបង្កើនដើម្បីរក្សាតួនាទីក្នុងការកំណត់ទិសដៅសម្រាប់​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំជាទៀងទាត់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។

បណ្ដាវិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម ត្រូវបានលើកកម្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ ហើយការអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នាគឺជាសរសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងបន្តរក្សាភាពជិតស្និទ្ធជាមួយគ្នាដើម្បីធ្វើការឆ្ពោះទៅកាន់គោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សម្រាប់កម្ពុជាគឺនៅឆ្នាំ២០៥០ និងសម្រាប់វៀតណាមគឺនៅឆ្នាំ២០៤៥៕