ឈ្ម​ញ​បន្តលួចដឹក ជ្រួក មាន់ ទា ពី​ថៃ ចូល​កម្ពុជា​តាម​ច្រករបៀង ក្នុងឃុំអូរបី ជាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2016 ក+ ក-

​ប៉ោយប៉ែ​តៈ​បើទោះជា​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់​ឧ្យ​មានការ​ទប់ស្កាត់​នៅ​ការនាំ ចូល ជ្រូក មាន់ និង​ទា ពី​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅតែ​គឃ្លើន ចំពោះ​បទ បញ្ជា​របស់​ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់​ដដែល​។​

ប្រភពព័ត៌មាន​ពី​អ្នករកស៊ី​នៅ​ច្រក អូរ​បី​ជាន់ ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា រៀងរាល់​យប់​គេ​ឃើញ​មាន​សកម្ម ភាព​នៃ​ការដឹកជញ្ជូន ជ្រួក មាន់ ទា ពី​ប្រទេស​ថៃ មក​កម្ពុជា ភាគច្រើន​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី ជាន់ ស្រុក​អូរជ្រៅ និង​ច្រករបៀង នៅក្នុង​ស្រុក​ម៉ាឡៃ​.​ខេត្តបន្ទាយមានជ័យ ដែល​គេ​ដឹងថា ការនាំ​ចូល​នេះ មានការ​ឃុបīឃិត​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ជាមួយ​ឈ្មួញ ហើយ​ដឹក​បន្ត​ចូលមក​ក្រុង ប៉ោយ ប៉ែត ក៏ដូចជា​ក្នុង ខេត្តបន្ទាយមានជ័យ ដើម្បី​លក់​ចែកចាយ ដោយ​គ្មាន​មន្ត្រី​នៅតាម​ច្រក​ធ្វើការ​ទប់ស្កាត់​ឡើយ ។ ទង្វើ​ដែល មិន​ទប់ស្កាត់​នេះ ត្រូវគេ​ដាក់​ការសង្ស័យថា មន្ត្រី​ជំនាញ​ផ្នែក​បសុពេទ្យ ខេត្តបន្ទាយមានជ័យ មានការ​ពាក់ ព​ន្ធ័​នឹង​ប្រាក់​សំណូក​បង់​ប្រចាំខែ​ទើប​គ្មាន​ការបង្ក្រាប​បែបនេះ បើទោះបីជា​ក្រសួង កសិកម្ម និង​រុក្ខាប្រមាញ់ បានដាក់​បញ្ជា​ឧ្យ​ធ្វើការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​បែបណាក៏ដោយ​។

ប្រភព​និយាយថា ការនាំ​មកពី​ប្រទេស​ថៃ​ដឹក​តាម​រថយន្ត​នីសា​ន់ ឬ​ដឹក​តាម​រថយន្ត ទូ​រី​ស​ច្នៃ ក្នុង​មួយ យប់ៗ រាប់រយ​ក្បាល​នោះ ។​ការ​លួច​នាំចូល​សាច់សត្វ ខូចគុណភាព​នេះ ជា​ប្រការ​បង្ក​គ្រោះថ្នាក់​ជាច្រើន សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា គឺ​បញ្ហា​១ បានធ្វើ​ឧ្យ​ខាតបង់​ថវិកា​ចូល​រដ្ឋ និង​ទី​២ ជា​កត្តា​មួយ​ដែល​បាន និង កំពុង​បំផ្លាញ​សុខភាព​ពលរដ្ឋ​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈដែល​ប្រជាពលរដ្ឋ​កំពុង តែ មានការ​ព្រួយ​បារ​ម្ម​ណ៏ ចំពោះ​បញ្ហា​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ ឬ​ហៅថា ជម្ងឺ​ផ្ដាសាយ H5.N1 ។​

ប្រឈម​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​សួ​ម​អំពាវនាវ​ឧ្យ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នៅ​ច្រករបៀង មួយចំនួន ដែល​នាំចូល​ទំនិញ​គ្មាន​ការត្រួតពិនិត្យ ដោយសារ​ការ​ស៊ុំគ្រលុម​រវាង​ឈ្មួញ និង​សមត្ថកិច្ច​។​

លោក ហ៊ុយ ទូច ប្រធាន​ផ្នែក​បសុព្យាបាល ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ការនាំ ចូល​ប្រភេទ​បក្សី មក​ផ្គត់​ផ្គង​ទីផ្សារ​ក្នុងប្រទេស​តាម​ច្រក​អូរ​បី​ជាន់​មាន​ថៅកែ​ម្នាក់​ឈ្មោះ នា​ញ ។

​លោក ហ៊ុយ ទូច បន្តថា ទន្ទឹមនេះ​ក៏មាន​ការ​លួច​នាំចូល​ជា​ញឹកញាប់​ដែរ ហើយ​ក្នុង​រយៈពេល​៦​ខែ​កន្លងមកនេះ សុម​ត្ថ​កិច្ច របស់លោក​បាន​បង្ក្រាប​បទល្មើស​នៃ​ការ​លួច​នាំចូល ឆ្លងដែន​នូវ​ប្រភេទ​បក្សី​ចំនួន​ពីរ​រថយន្ត ដោយ ពិន័យ​ជា ប្រាក់​ចូល​រដ្ឋ​២៨​លាន​រៀល ។​លោក ហ៊ុយ ទូច បាន​និយាយ​សម្រាល​ការទទួលខុសត្រូវ​ថា លោក​បាន​អំពាវ នាវ​ឲ្យ​ក្រុម​ឈ្មួញ​រៀបចំ​ចងក្រង​ជា​ក្រុម ឬ​ជា​សមាគម​ន៏​ក្នុង​ការនាំ​ទំនិញ​ចូលមក​កម្ពុជា​ដើម្បី​ឲ្យ​ងាយស្រួល ក្នុងការ​ត្រួតពិនិត្យ ព្រោះថា កន្លងមកនេះ​ហាក់ដូចជា​អនាធិបតេយ្យ មិនអាច​គ្រប់គ្រង​បាន​១០០%​ទេ ដោយ សារ​កម្លាំង​របស់ លោក​មាន​ចំនួន​តិច ៕