Baba Rahman ផ្លាស់​ទៅSchalke លក្ខណៈ​ខ្ចី​ជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​បាល់ទាត់​៖​ក្លិប Schalke បាន​ចុះហត្ថលេខា​នាំយក​ខ្សែការពារ Baba Rahman ពី​ក្លិប​តោ​ខៀវ Chelsea លើ​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​យូរ​។​
​ខ្សែការពារ​សញ្ជាតិ​ហ្គា​ណា​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ចូលមក​ពិនិត្យ​ជាមួយ​ក្លិប​នៅក្នុង​ក្របខ័ណ្ឌ Bundesliga កាលពី​ថ្ងៃអាទិត្យ មុនពេល​ផ្ទេរ​មកជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ ជាមួយនឹង​ថ្លៃ​ប្រាក់កម្ចី​ជើង ៥00.000 អឺរ៉ូ បង់​ទៅ​ឲ្យ​ក្លិប​តោ​ខៀវ​។​
Rahman បាន​ផ្ទេរ​ចេញពី​ក្រុម Augsburg មក​ចូលរួម​ជាមួយ Chelsea កាលពី​ខែសីហា ២០១៥ លើ​កិច្ចសន្យា​រយៈ​៥​ឆ្នាំ បន្ទាប់ពី​ក្លិប​មួយ​នេះ​បាន​ចំណាយលុយ​១៤​លាន​ផោន​ពី​ក្រុម Augsburg របស់​អាល្លឺម៉ង់​។​
Rahman បង្ហាញខ្លួន​ត្រឹមតែ​១១​លើក​ប៉ុណ្ណោះ​នៅក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន ហើយ​ឥឡូវនេះ ក្រោម​ការដឹកនាំ​របស់​លោក Conte បានអនុញ្ញាត​ឲ្យ​កីឡាក​រូបនេះ​ចាកចេញ​ពី​កីឡដ្ឋាន Stamford Bridge ដើម្បី​ស្វែងរក​បទពិសោធន៍​ថ្មី​បណ្តោះអាសន្ន​ជា​នេ​ង​អតីត​អ្នក​ចាត់​ករ​ទូទៅ​លោក Markus Weinzierl​។​
​គួរ​បញ្ជាក់ថា Schalke បានបញ្ចប់​ត្រឹម​ចំណាប់​ថ្នាក់​លេខ​៨​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បច្ចុប្បន្ននេះ​ក្រុម​បាន​នាំយក​ខ្សែប្រយុទ្ធ Breel Embolo ខ្សែការពារ​ក្រុម Sevilla កីឡាករ Coke និង​ខ្សែការពារ​កណ្តាល Naldo រួចជាស្រេច​ដើម្បី​ពង្រឹង​ក្រុម​មុនពេល​យុទ្ធនាការ 2016-17 ៕

rahman-cropped_1nf5p0ky4h2cs15h86akti058h