Pogba ផ្ទេរ​មក Man Utd ជា​ផ្លូវការ​ហើយ​លើក​កិច្ចសន្យា​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2016 ក+ ក-

បាល់ទាត់​៖Paul Pogba បាន​ផ្លាស់​ចេញពី​ក្លិប​សេះបង្កង់ Juventus ទៅ​ចូលរួម​ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​នេះ ក្នុងតម្លៃ​បំបែក​កំណត់ត្រា ថ្លៃ​បំផុត​លើ​ពិភពលោក ៨៩​លាន​ផោន លើក​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​នៅ​កីឡដ្ឋាន Old Trafford​។​
​ខ្សែបម្រើ​សញ្ជាតិ​បារាំង​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង ឡើងដល់​ផ្ដាច់ព្រ័ត្រ UEFA Euro 2016 និង​បាន​ជួយ​ក្រុម Juventus ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ អ៊ីតាលី Serie A ៤​រដូវ​កាល​ជាប់ៗ​គ្នា​។​ក្រោយ​ចុះ​កុងត្រា​នៅ Man Utd កីឡាករ​រូបនេះ បាន​និយាយថា​៖ “​នេះ​ជា​ក្លឹប​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ ដើម្បី​អាច​សម្រេច​អ្វីៗ ដែល​ខ្ញុំ​សង្ឃឹម​”​។​
​គួរ​បញ្ជាក់ថា Paul Pogba ជា​សមាជិក​ទី​៤ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់ Jose Mourinho បន្ទាប់ពី​ខ្សែការពារ​កូ​ឌី​វ័រ Eric Bailly, អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត Zlatan Ibrahimovic និង​ខ្សែបម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អា​មេ​នី Henrikh Mkhitaryan៕

Pogba-Mourinho-Manchester-United-678134