Bravo ចូល​ពិនិត្យ​សុខភាព​ជាមួយ Man City ហើយ​កាលពី​ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

​បាល់ទាត់​៖​អ្នកចាំទី​ដៃ​ទី​១​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Claudio Bravo បានធ្វើ​ដំណើរ​មកដល់​ក្រុម​មេឃ​ខៀវ Manchester City និង​បាន​ចូល​ពិនិត្យ​សុខភាព​ជាមួយនឹង​ក្រុម​នេះហើយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ។​
​អ្នកចាំទី Joe Hart ដែល​បាន​មិនបាន​លេង​នៅ​រដូវ​កាល​នេះ​សម្រាប់ Man City នៅ​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ Champions League នៅក្នុង​ផ្ទះការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ពុធ​ជាមួយនឹង Steaua Bucharest ។​
​លោក Guardiola អ្នកចាត់ការ​ទូទៅ បាន​បដិសេធ​សុំ​មិន​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ចំពោះ​កាសរ​ការផ្ទេរ​កីឡាករ​វ័យ​៣៣​ឆ្នាំ ដោយ​អះអាងថា​នឹង​ប្រាប់​ចម្លើយ​នៅពេល​ការចុះហត្ថលេខា​បាន​ជោគជ័យ​ព្រោះ​ពេលនេះ Bravo នៅ​មិនទាន់​ជា​កីឡាករ Man City នោះទេ​។​
​គួរ​បញ្ជាក់ថា Claudio Bravo បាន​ផ្ទេរ​ចេញពី​ក្រុម Real Sociedad មក​ចូលរួម​ជាមួយនិង​ក្រុម Barcelona ក្នុងអំឡុង​ឆ្នាំ​២០១៤ និង​បានបង្ហាញ​ឲ្យ​ក្រុម​មួយ​នេះ​ចំនួន ៧០​លើក​៕

hi-res-f77dd3454b8935ad3ba7af9d137feb5a_crop_north