Robbie Keane នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

បាល់ទាត់​៖Robbie Keane បានប្រកាសថា​ក្រោយពី​ការប្រកួត​មិត្តភាព​រវាង​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់ ជាមួយ​ក្រុម​អូ​ម៉​ង់ នៅ Dublin នា​ថ្ងៃទី ៣១ សីហា នេះ​ចប់​ទៅ​លោក​នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជ​ម្រើ​ជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​ហើយ​។​
​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប Spurs រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦៧​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៤៥ ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​។​
​យ៉ាងណាមិញ ការប្រកួត​មិត្តភាព​រវាង​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់ ជាមួយ​ក្រុម អូ​ម៉​ង់​គឺជា​ការប្រកួត​ត្រៀម​សម្រាប់​ជម្រុះ​ពានរង្វាន់ World Cup qualifier ជាមួយ​ប្រទេស ស៊េ​បី នា​ថ្ងៃទី ៥ កញ្ញា ខាងមុខនេះ​៕

Republic-of-Ireland-v-Croatia-Robbie-Keane_2778958