Arsenal សង្ឃឹម​នឹង​ទទួលបាន​កុងត្រា​ថ្មី​ជាមួយ Ozil និង Sanchez
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​កាំភ្លើង​ធំ Arsenal មានសង្ឃឹម​ខ្ពស់​ថា​កីឡាករ Mesut Ozil និង​កីឡាករ Alexis Sanchez យល់ព្រម​កិច្ចព្រមព្រៀង​រយៈពេល​ជា​យូរ​នៅឯ​កីឡដ្ឋាន Emirates ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​ជុំវិញ​អនាគត​របស់​ពួកគេ​។​
​ខ្សែបម្រើ Ozil របស់​អាល្លឺម៉ង់ និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី Sanchez នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​លើ​កិច្ចសន្យា​បច្ចុប្បន្ន​ជាមួយនឹង​ក្រុម​កាំភ្លើង​ធំ​។​
​ការចរចា​នេះ ត្រូវបាន​បើកចំហ​កាលពី​ខែឧសភា​អំពី​ការពន្យារ​កិច្ចសន្យា ដើម្បី​រក្សាទុក​កីឡាករ​ទាំងពីរ​នៅ​ពហុកីឡាដ្ឋាន Emirates សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៀត​។ ការចរចា​នេះ​ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារតែ​កីឡាករ​ទាំងពីរ​ជាប់​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ អំឡុង​រដូវក្តៅ​។​
Sanchez គឺជា​គោលដៅ​ផ្ទេរ​នៅ​រដូវក្តៅ​របស់​ក្លឹប Juventus ប៉ុន្តែ​កីឡាករ​រូបនេះ​បានបង្ហាញ​ចេតនា​យ៉ាងច្បាស់​ថា ខ្លួន​ចង់​បន្ត​អនាគត​ជាមួយ​ក្លឹប Arsenal តទៅទៀត​៕

ozil_and_sanchez