Man Utd លុបឈ្មោះ Schweinsteige ចេញពី​បញ្ជី​ហិរញ្ញវត្ថុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែបម្រើ​កណ្តាល​ជើងចាស់ Bastian Schweinsteiger ត្រូវបាន​ក្រុម​បិសាច​ក្រហម Manchester United បាន​លុបឈ្មោះ ចេញពី​បញ្ជី​ទ្រព្យសកម្ម​នៅក្នុង​ការបោះពុម្ពផ្សាយ​ពី​គណនី​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត​របស់​ក្លឹប​។​
Schweinsteiger បច្ចុប្បន្ននេះ ត្រូវបាន​គេ​ដាក់​ឲ្យ​ហ្វឹកហាត់​ជាមួយនឹង​ក្រុមយុវជន ប៉ុន្តែ​គាត់​បាន​និយាយ​សង្កត់ធ្ងន់​នៅឯ​ចុងបញ្ចប់​ទីផ្សារ​ដោះដូរ​កីឡាករ​ថា បិសាច​ក្រហម​នឹង​ជា​ក្លឹប​ចុងក្រោយ​របស់គាត់​ក្នុង​តំបន់​អឺរ៉ុប ដោយ​និយាយថា​គាត់ “​នឹង​ត្រៀមខ្លួន​រួចជាស្រេច ប្រសិនបើ​ក្រុម​ត្រូវការ​ខ្ញុំ​”​។​
​គួរ​បញ្ជាក់ថា Schweinsteiger បាន​ផ្ទេរ​ចេញពី Bayern Munich មក​ទឹកដី Old Trafford កាលពី​រដូវ ក្តៅ​ឆ្នាំមុន ដោយ​លោក Louis van Gaal ប៉ុន្តែ​ត្រូវបាន​ជាប់គាំង​អាជីព​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Jose Mourinho៕

2b5ff4fa00000578-3785404-image-a-52_1473684800986