Fosu-Mensah បន្ត​កុងត្រា​ថ្មី​ជាមួយ Man Utd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​បាល់ទាត់​៖​ទីបំផុត​កីឡាករ Timothy Fosu-Mensah បានសម្រេច​ចិត្ត ចុះកិច្ចសន្យា​ថ្មី​រយៈពេល​វែង​ជាមួយនិង​ក្រុម​បិសាច​ក្រហម Manchester United ហើយ​។​
​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម Man Utd ក្នុងអំឡុង​ឆ្នាំ​២០១៤ ហើយ​កីឡាករ Fosu-Mensah បាន​ចុះ​កុងត្រា​ថ្មី​ដើម្បី​អា​នាគ​ត​របស់គេ នៅ​ទឹកដី Old Trafford រហូតដល់​ខែមិថុនា​ឆ្នាំ ២០២០ ។​
Fosu-Mensah បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់ Mn Utd ពេល​ជួប​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal កាលពី​រដូវ​កាល​មុន​នោះ​ក្រោយ​ការដឹកនាំ​របស់លោក Louis Van Gaal ។​
Fosu-Mensah បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី នៅទីនេះ​នៅ​ក្រុម Manchester United” ។ “​ខ្ញុំ​សប្បាយរីករាយ​ណាស់​រាល់​វិនាទី​ចាប់តាំងពី​ខ្ញុំ​បាន​ចូលរួម​ជាមួយ​ក្លិប​អស្ចារ្យ​នេះហើយ​ខ្ញុំ​ចង់​បន្ត​ការរីកចំរើន​របស់ខ្ញុំ​នៅទីនេះ ខ្ញុំ​បានធ្វើ​ដូច្នេះ​មកដល់ពេលនេះ​។​
​លោក Jose Mourinho បានបញ្ជាក់​« Timothy Fosu-Mensah គឺជា​កីឡាករ​វ័យក្មេង​ដែលមាន​សក្តានុពល​យ៉ាងខ្លាំង​ខ្ញុំ​មាន​សេចក្តី​រីករាយ​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​របស់គេ​ហើយ​ខ្ញុំ​សង្ឃឹមថា កីឡាករ​និង​មាន​រីកចម្រើន​នា​អា​នាគ​ត​៕

cvjjvteweae-rze