Suarez ជាកីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅតំបន់អឺរ៉ុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​បាល់ទាត់​៖​អតីត​ខ្សែប្រយុទ្ធ​ហង្ស​ក្រហម Liverpool កីឡាករ Luis Suarez បានឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយពី​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​តំបន់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ Barcelona​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ បាន​ផ្ទេរ​ចេញពី​ក្រុម​ហង្ស​ក្រហម Liverpool ផ្លាស់​មកកាន់​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុងអំឡុង​ឆ្នាំ​២០១៤ បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ៤០ គ្រាប់​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​មុន ខណៈដែល​ក្រុម​របស់លោក Luis Enrique ផ្តួល Real Madrid លើក​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ​នេះ​។​
​ក្រោយពី​ទទួល​ពានរង្វាន់​ស្បែកជើង​មាស នៅ​ទីក្រុង Barcelona រូ​ច​នោះ Suarez បាន​និយាយថា ខ្ញុំ​មិនដែល​ស្រមៃ​ថា​នឹង​ក្លាយជា​សមាជិក​លេចធ្លោ​បំផុត​នៃ​ខ្សែប្រយុទ្ធ​ដ៏​កំពូល​ម្នាក់​នោះឡើយ​។ “​ខ្ញុំ​មិនបាន​ស្រមៃ​ឃើញ​ខ្លួនឯង​ក្លាយជា​អ្នក​ស៊ុត​ចូល​ទី​ដ៏​កំពូល​នោះទេ​។ ខ្ញុំ​គ្រាន់តែ​គិត​អំពី​ការ​ក្លាយជា​ជើងឯក និង​ឈ្នះ Champions League តែប៉ុណ្ណោះ​”៕

ncs_modified_20151028130757_maxw_640_imageversion_default_ar-141019294