នាយកវិទ្យាស្ថាន​អន្តរជាតិ​ឌែ​លី​ដាក់មេប្រូចចោល​បុគ្គលិក​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​អាណាព្យាបាល​សិស្សានុសិស្ស​ជាច្រើន​នាក់​បាននាំគ្នា​មកកាន់​ខាងមុខ​វិទ្យាស្ថាន​អន្តរជាតិ ឌែ​លី ដោយ​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ក្រោយ​ដឹងថា នាយក​សាលា​អន្តរជាតិ​ឌែ​លី​បាន​រត់ចោល​សាលា​ដោយសារ​ក្ស័យធន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ​នា​គត់​កូនៗ​ពួកគាត់ និង​បុគ្គលិក​ជាច្រើន​នាក់​មិនទាន់បាន​បើកប្រាក់​ខែ​អស់​រយ​:​ពេល​៣​ខែ​កន្លងមក​ទើប​ធ្វើអោយ​បុគ្គលិក​ចលាចល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុគ្គលិក​នៅក្នុង​សាលា​អន្តជាតិ​ឌែ​លី​បាន​ឲ្យ​ដឹងថា នាយក​សាលា​នេះ​ស្គាល់ឈ្មោះ លី សេង​ហ៊ុយ អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ក្នុង​សាលា ខាងលើ ។​
​ប្រភព​បាន​បន្តទៀតថា សាលា​នេះ​មាន​បុគ្គលិក​លោកគ្រូ អ្នកគ្រូ​ប្រហែលជា​ជិត​៥០​នាក់ ដោយ​ទទួលបាន​ប្រាក់ខែ​ម្នាក់​២០០​ដុល្លារ​ក្នុង​១​ខែ និង​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស​ប្រហែល​ជាង​២០​នាក់​ម្នាក់ៗ​ទទួលបាន​ប្រាក់ខែ​៥០០​ដុល្លារ (​ឡាន​ខ្លួនឯង​) និង​អ្នក​អនាម័យ​នៅក្នុង​សាលា​២​នាក់​ក្នុង​ម្នាក់​ទទួលបាន​ប្រាក់ខែ​១២០ ដុល្លារ ។​
​លោកគ្រូ អ្នកគ្រូ​រួម​និង​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស​ផងដែរ បាន​និយាយថា រយះពេល​៣​ខែ​ហើយ ដែល​ពួកគាត់​មិន​បានទទួល​ប្រាក់ខែ​ពីសា​លា ដោយ​នាយក​សាលា​បា​នស​ន្យ៉ា​១​ខែ​ហើយ​១​ខែ​ទៀត និង​សូម​ឲ្យ​ពួកគាត់​ជួយ​បន្តធ្វើ​ការងារ លុះដល់​ពេលនេះ​លោក នាយក​រត់គេចខ្លួន​ចោល​សាលា​តែម្តង​។​
​ពួកគាត់​បាន​បន្តថា អ្នក​ដែល​ជួប​បញ្ហា​មិនមែន​ត្រឹមតែ​ប៉ះពាល់​ដល់​ពួកគាត់​ជា​គ្រូបង្រៀន​នោះទេ អ្វីដែល​សំខាន់​នោះ គឺ​សិស្សានុសិស្ស​រាប់រយ​នាក់​ដែល​កំពុង​សិ​ស្សា​ត្រូវ​បាត់បង់​ការសិក្សា​ពាក់កណ្តាល​ទី​ផងដែរ​។​
​ចំណែក​អ​ណា​ព្យាបាល​សិស្ស​បាន សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សាលា​នេះ​យ៉ាងខ្លាំង​ព្រោះ​វា​ហាក់បីដូចជា​មក​បំផ្លាញ​អនាគត​កូនៗ​ពួកគាត់​ដែលមាន​ជំនឿ​ទុកចិត្ត​ទៅលើ​សាលា​នេះ ថា​និង​អាច​ផ្តល់​អនាគត​ភ្លឺ​ស្វាយ​ដល់​កូនៗ​ពួកគាត់​។​
​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់លោក​គ្រូ អ្នកគ្រូ​ក៏ដូចជា​អ​ណា​ព្យាបាល​សិស្ស​អ្នកយកព័ត៌មាន​យើង​មិនអាច​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក លី សេង​ហ៊ុយ បានទេ ដោយសារ​លេខ​លេខ​ទូរស័ព្ទ​របស់គាត់​ខ​ល​មិន​ចូល​៕

14923981_1786002208305008_65344470_o14923088_1786002191638343_1640226356_o14963544_1786002204971675_1574592973_o14961401_1786002174971678_368325286_n