ACU បញ្ជូនប្រធានមន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ​មក​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា នេះសមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ និង​បក្ខពួក​ម្នា​ក់មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​
​យោងតាម​មន្ត្រី​សាលាខេត្ត​ព្រះវិហារ​ម្នាក់​បាន​លួច​បង្ហើប​ថា ករណីនេះ​អាចជា​ប់​ពាក់ព័ន្ធ ការលក់​ដី​មន្ទីរ​នៅក្នុង​ខេត្ត ប៉ុន្តែ​រឿងនេះ​ដូចជា​យូរហើយ តាំងពី​ក្រសួង​មិនទាន់​បំបែក​នៅឡើយ​។​
​គួរ​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​កោះហៅ លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ មក​សួរនាំ​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​នៅពេលនេះ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​តែម្តង​៕

fn-2016-11-03-08-47-04-0fn-2016-11-03-08-47-04-2