ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​យី​ឌុប​ខូច​ឈប់​ចត​លើផ្លូវ​ពីក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2016 ក+ ក-

ខេត្តស្វាយរៀង​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៥ និង​១៥​នាទី​ទាបភ្លឺ​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។ បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា រថយន្ត​យី​ឌុប​មួយគ្រឿង​ពាក់​ស្លាក​លេខ ស្វាយរៀង 3A0718 មកពី​បាវិត​ទៅ​ភ្នំពេញ​ហើយ​ខូច​កាលេ​ឈប់​អែប​ស្តាំ​ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1CM 9086 ពី​ទិសខាងកើត​ទៅ​លិច​លុះដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​បុក​ពីក្រោយ​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​ម្ចាស់​រថយន្ត​មានឈ្មោះ វ៉ាន់ សុ​ភី ទីលំនៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ នាង ឡា​វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លៀ​ង ឃុំរ​មាំ​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ខេត្តស្វាយរៀង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជួន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

unnamedunnamed-2unnamed-1