លក់​មួយភាំង​ពន្លះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​

បាត់ដំបង​៖​ស្រុក​មោងឫស្សី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤.២០​នាទី ទៀបភ្លឺ ថ្ងៃទី​១២ វិច្ឆិកា ២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំនុច​ភូមិ​អូ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បង្កដោយ​រថយន្ត​ម៉ាក់​នីសា​ន់​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ត​.0324-​ភព​2 បន្ទាប់ពី​ហេតុការណ៍​បាន​កើតឡើង​ភ្លាមនោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។​
​សមត្ថកិច្ច​ជំនាញ​បានដាក់​ការ​សន្តិ​ដ្ឋា​ន​ថា អ្នកបើកបរ​មាន​សភា​ព​ងងុយដេក រថយន្ត​បង្ក​បាន​រត់​ក្នុង ទិសដៅ​បញ្ច្រាស់​គ្នា​មកដល់​ចំនុចកើតហេតុ​ខាងលើ​បាន​រ៉េ​ច​ង្គូ​តទៅ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2015 ពាក់​ស្លាក​លេខ​បាត់ដំបង​1Q.9931​អ្នកបើកបរ​ដោយ​ឈ្មោះ​ញឹម ញឿ​ន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំមាន​មុខរបរ​កាប់​ជ្រូក​រស់នៅ​ភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​របួស​បាក់​ភ្លៅ​ខាងស្ដាំ​(​របួសធ្ងន់​)​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​សូត្រ សុខា​ភេទ​ស្រី​អាយុ​៣១​ឆ្នាំមាន មុខរបរ​អ្នកលក់ដូរ រស់នៅ​ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​របួស​បាក់​កំភួនជើង​ខាងស្ដាំ​(​របួសធ្ងន់​)​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​មោងឫស្សី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

15032533_1790318837873345_588874709_n 15049884_1790318844540011_1979441634_n 15050188_1790318817873347_68693127_n 15050384_1790318821206680_2129323553_n