បុរស​មួយម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៩ និង​០០​នាទី​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ផ្លូវ​មាស ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា រថយន្ត​ដឹក​ដី​បង្ករ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម 3A.1358 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1C.0807​បើកបរ​ដោយ​ឈ្មោះ​អន លើ​ន​ភេទ​ប្រុស​អាយុ​53​ឆ្នាំ​រស់នៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រត​នះ​មណ្ឌល​ខេត្តបាត់ដំបង​(​ស្លាប់​)​។
​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ទៅដល់​ចំណុចកើតហេតុ​ក៍​រថយន្ត​ដឹក​ដី​បង្ក​ខាងលើ​បាន​បើក​ចេញពី​ភ្នំ​មក​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង​។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច​បានប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រត​នះ​មណ្ឌល​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

14976066_1793679620870600_2146588439_o 15134113_1793679627537266_411000652_o 15174695_1793679624203933_123633913_n