រថភ្លើងរអិលធ្លាក់ផ្លូវនៅឥណ្ឌាស្លាប់មនុស្ស១០៤នាក់ និង១៥០នាក់របួស
ញូដេលី៖យោងតាមសារព័ត៌មាន Bloomberg បានផ្សាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងរអិលធ្លាក់ផ្លូវនៅភាគខាងជើងនៃ រដ្ឋអ៊ូតាប្រាដែស ប្រទេសឥណ្ឌាបានសម្លាប់មនុស្ស១០៤នាក់ ខណៈដែលអ្នករបួសច្រើនជាង១៥០នាក់។
ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថាគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនេះ បានកើតឡើងនៅចំពេលអ្នកដំណើរ ភាគច្រើនកំពុងដេកលក់ អំឡុងពេលធ្វើដំណើរ ឆ្លងកាត់ផ្លូវរថភ្លើង Indore-Patna Express នៅម៉ោងប្រមាណជា៣ និង០០នាទី ទាបភ្លឺម្សិលមិញ (ម៉ោងនៅក្នុងតំបន់) នៅឯទីក្រុងកាន់ពួរ (Kanpur) នៃភាគខាងជើងរដ្ឋ អ៊ូតាប្រាដែស។ តែព្រមពេលជាមួយគ្នា មូលហេតុនៃបង្កឱ្យមានគ្រោះថ្នាក់ពុំទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ៕