ស្ទាក់ចាប់រថយន្ត​ធន់​ធំ​ដឹកឈើ​ប្រណី​តទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

​ដោយ​៖​ស​ផៃ​
​ខេត្តរតនគិរី​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​នៃ​ក្រសួងមហាផ្ទៃ​នៅវេលា​ម៉ោង​២​និង​៣០​អា​ធ្រា​ត្រ​ថ្ងៃទី​២០​ខែ​វ​ច្ឆិ​កា​ឆ្នាំ​២០១៦​នេះ​បាន​ស្ទាក់ចាប់​រថយន្ត​ធុន​ធំ​១​គ្រឿង​លួច​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​បំរុង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ​។​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ទិសដៅ​ពី​លិចទៅ​កើត​ត្រង់ចំណុច​ភូមិ​សោម​ត្រក​ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ​។​
​បើតាម​លោក​វរសេនីយ៍ឯក​នូវ​ដា​រ៉ា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​ប្រាប់​ឲ្យ​ដឹងថា​ដោយ​ទទួល​បទបញ្ជា​ពី​លោកស្នងការ​និង​ស្នងការរង​ទទួលបន្ទុក​នោះមក​រូបលោក​បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ក្រុម​រកស៊ី​បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​។​
​ទើប​ទទួលបាន​ព៌​ត​មាន​ពី​កម្លាំង​សម្ងាត់​សង្ស័យ​រថយន្ត​ខាងលើ​ដឹកឈើ​ក៏​សុំ​យោបល់​ពី​ថ្នាក់លើ​និង​មានការ​ឯកភាព​ពី​តំណាង​អ​ធ្យ​ការ​អម​សាលាដំបូង​ផង​នោះ​ក៏បាន​ស្ទាក់ចាប់​និង​ត្រួតពិនិត្យ​រថយន្ត​១​គ្រឿង​ដែលមាន​ស្លាក​លេខ​ក្រចេះ​3A-0410​ពណ៌​សលាយ​ក្រហម​។​
​លោក​បន្តថា​បន្ទាប់ពី​ឃាត់​រថយន្ត​នោះ​អ្នកបើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់​ភ្លាមៗ​ដែរ​ហើយ​សមត្ថ​កិ​ចក​ក្ច៏​បាន​នាំយក​វត្ថុតាង​មក​រក្សាទុក​នៅ​កា​រិ​យា​ល​យ័ន​គ​បាល​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​។​
​មតិ​មហា​ន​ជន​មួយចំនួន​បានលើកឡើង​ស្រដៀង​គ្នា​ថា​រថយន្ត​ប្រភេទ​៥​តោន​ដឹកឈើ​ប្រណិត​ពេញប្រៀប​នេះ​ជា​របស់​មេ​ឈ្មួញ​ចូលចិត្ត​ដឹក​ផល​អនុផល​ព្រៃឈើ​លោតឆ័័ត្រ​ចេញទៅ​ប្រទេស​វៀតណាម​ញឹកញាប់​ណាស់​មកហើយ​មិនដឹង​អាងខ្នង​អ្នកធំ​ណា​ទេ​។​
នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​បានប្រគល់​រថយន្ត​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រតនគិរី​ចាត់ការ​តាម​នី​ច្បាប់​ព្រៃឈើ​។​មជ្ឈដ្ឋាន​ជុំវិញ​ខេត្ត​បានដាក់​ចំងល់​ថា​នៅពេលដែល​បង្ក្រាប់បានរ​ថ​យន្ត​ធន់​ធំ​ដឹកឈើ​ពេញប្រៀប​បែបនេះ​ទៅហើយ​តើ​រក​ម្ចាស់​មក​ចូលខ្លួន​ដោះស្រាយបាន​ដែរឬទេ​។ ហើយ​ក្នុងខណៈពេល​នោះគេ​ឃើញ​ថៅកែ​ឈើ​កំពុង​ប៉ាវ​សម្ថ​កិច្ច​ច្រកទ្វារ​ផឹកស៊ី​នៅ​ព្រុំដែន​យ៉ាង​សប្បាយរីករាយ​ទំនង​មានការ​ត្រូវ​រូ​វ​ឃុបឃិត​មេៗ​នៅតែ​ច្រកទ្វារ​ប៉ុណ្ណោះ​មិនមាន​ការរត់​ការ​សម​ត្ថ​កិច្ច​ជំនាញៗ​ក្នុង​ខេត្ត​នោះទេ​ទើប​ឈានដល់​ការបង្ក្រាប​បែបនេះ​៕

fn-2016-11-19-22-11-28-4fn-2016-11-19-22-11-28-2fn-2016-11-19-22-11-28-0