Ronaldo បរិច្ចាគ​ប្រាក់​៣​លាន​អឺរ៉ូ​ដល់​ក្លឹប​បាល់ទាត់​ដែល​ធ្លាក់​យន្តហោះ​នៅ​កូ​ឡុំ​ប៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

ម៉ា​ឌ្រី​ដ​៖​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​របស់​ព័រ​ទុយ​ហ្គា​ល់​ដែល​កំពុង​ប្រកប​អាជីព​នៅក្នុង​ក្លឹប Real Madrid Cristino Ronaldo បាន​ចូលរួម​រំលែក​ទុក្ខ និង​បរិច្ចាគ​ផ្ទាល់ខ្លួន​ចំនួន​៣​លាន​អឺរ៉ូ​ដល់​ក្លឹប Chapecoense របស់​ប្រេ​ស៊ី​ល និង​គ្រួសារ​នៃ​សព​របស់​កីឡាករ​ដែល​ជួប​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ម្សិលមិញ​។​
Ronaldo បាន​សរសេរ​សារ​រំលែក​ទុក្ខ​នៅលើ Facebook របស់ខ្លួន​ថា «​ពិតជា​តក់ស្លុត​ខ្លាំងណាស់ ដែល​ហេតុការណ៍ អាក្រក់​បានកើត​ឡើង​ចំពោះ​ក្រុម Chapecoense​។ សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​នៃ​សព និង​មិត្ត​ភ័ក្ត្រ​រង ទាំងអស់​សម្រាប់​ក្លឹប និង​កីឡាករ​ប្រេ​ស៊ី​ល​ផងដែរ​»៕

fn-2016-11-30-11-02-46-0