បង្ក្រាប​គ្រឿងញៀន​ពេញ​១​ខែវិច្ឆិកា​​ ឃាត់ខ្លួនមនុស្ស​ជិត៥០០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្នុង​រយៈពេល​ពេញ​១​ខែវិច្ឆិកា ឆ្នាំ​២០១៦​កម្លាំង​នគរបាលជាតិ​បានធ្វើការ​បង្ក្រាប​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​ជន​ជួញដូរ និង​ប្រើប្រាស់​ប្រាស់​គ្រឿង​ជិត​៥០០​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ជាច្រើន​ផងដែរ​។​
​យោងតាម​របាយការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំថ្ងៃ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា យោងតាម​ការ​បូកសរុប​របាយការណ៍ បង្ក្រាប​គ្រឿងញៀន ប្រចាំថ្ងៃ​របស់​នគរបាល បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ទូទាំងប្រទេស បាន​បង្ក្រាប​ជន​ជួញដូរ និង​ប្រើប្រាស់​ចំនួន ៤៨១​នាក់ ក្នុងនោះ​មាន​ជន​ជួញដូរ​ចំនួន​២៥៧​នាក់ និង​អ្នកប្រើប្រាស់​២២៤​នាក់​៕

15228105_1796619183909977_1780596585_n