ជិះ​ម៉ូតូ​លឿន​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​រថយន្ត​បត់​ឆ្លងថ្នល់​រងរបួស​បាក់ជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​បានរ​ងរ​បួស​បាក់​ភ្លៅ​ខាងស្តាំ​ក្នុង​ហេតុការណ៍​គ្រោះ​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត កាលពី​វេលា​ម៉ោង​ជិត​៨ និង​៣០​នាទី ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​វែង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ឈ្មោះ សិទ្ធ វីរៈ អាយុ​២១​ឆ្នាំ មុខរបរ​ជា​ប្រធាន​ក្រុម ក្នុង​សិប្បកម្ម​មួយកន្លែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័យ ធ្វើដំណើរ​ដោយ​ទោច​ក្រ​ម៉ាក​ហុងដា​ឌ្រី​ម​២០១៥​ស្លាក​លេខ​កណ្តាល​1B3053​។​
​អ្នកឃើញ​ហេតុការណ៍​និយាយថា មុន​ពល​កើត​គឺ​បានឃើញ​ម៉ូតូ​ខាងលើ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​FUSO​ស្លាក​លេខ​កោះកុង​3A0537​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​បាក់​ភ្លៅ​ខាងស្តាំ​។​ចំណែក​រថយន្ត​មិនត្រូវ​បាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ​គឺ​បាន​បន្ត​បើក​ចូលក្នុង​ដី​ឡូ​តិ៍​ជាប់ផុង​ទៅរួច​ទើប​ប្រជាពលរដ្ឋ​ឃាត់​បានតែ​ម្តង​។​
​ក្រោយ​កើតហេតុ​រងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ង​៧០-៧១១​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​វាស់វែង​បន្ត​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​ដោយ​៖​បញា​

15310897_1799036530334909_1206369085_o15293305_1799036467001582_1029592381_o15293398_1799036683668227_2084735490_o