ក្រុម Chapecoense ទទួលបាន​កិត្តិយស​ជើងឯក​ពី CONMEBOL
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីប្រកាស​របស់​ប្រធាន​ក្លឹប​ឲ្យ​ដឹងថា សហព័ន្ធ​បាល់ទាត់​ទ្វីបអាមេរិក​ខាងត្បូង​ហៅ​កាត់​ថា CONMEBOL បានសម្រេច​ចិត្ត​ផ្ដល់​កិត្តិយស​ជា​ជើងឯក Copa Sudamericana សម្រាប់​ឆ្នាំ​២០១៦ ដល់ Chapecoense បើទោះជា​មិនបាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយសារ​ធ្លាក់​យន្តហោះ​ក៏ដោយ​។​
​សហព័ន្ធ​បាល់ទាត់​ទ្វីបអាមេរិក​ខាងត្បូង​បាន​យល់​ព្រុម​តាម​សំណើរ​របស់​ក្រុម Atletico Nacional និង​ដើម្បី​ផ្ដល់​ជា​កិត្តិយស​ដល់​កីឡាករ​១៩​នាក់​ដែល​ស្លាប់បាត់​បង់ជីវិត​ជាមួយ​ជនរងគ្រោះ​ដទៃទៀត​សរុប​៧១​នាក់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​កូ​ឡុំ​ប៊ី​។​
​គួរ​បញ្ជាក់ថា ក្រៅពី​ពាន Copa Sudamericana ក្រុម​ប្រេ​ស៊ី​ល​ខាងលើ​ក៏​ទទួល​ប្រាក់រង្វាន់​ជើងឯក​ចំនួន​២​លាន​ដុល្លារ​ផងដែរ ប៉ុន្តែ​លោក Ivan Tozzo ដែលជា​ប្រធាន​ក្លឹប មិនទាន់​ដឹងថា តើ​នឹងមាន​ធ្វើ​ពិធី​ប្រគល់​ពាន​ឬក៏​អត់​នោះទេ​៕

chapecoense-23112016_13jw1fuh52jp1qph2drh2pkne