ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អនុវត្តតាម​ដីកា​បង្គាប់​ចាប់ខ្លួន​សមត្ថកិច្ច​អាវុធហត្ថ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ម្នាក់​ដើម្បី​បញ្ជូនទៅ​តុលាការ​។
​លោក ម៉ែន វិចិត្រ កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​បាន​ប្រាប់​អោយដឹងថា នៅ​ម៉ោង​១០ និង​០០​នាទី​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​តា​មៀ​វ ឋិត​នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះ​អនុវត្ត​ដីកា​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តុ​ក ណា ហៅ​តុ​ក តឿ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ​ព្រូឡាន​រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី​។​
​សំណុំរឿង​ពាក់​ព​ន្ធ័​ជនជាប់ចោទ​ខាងលើ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក គឹម រ៉ាវី ដាក់បន្ទុក​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ឯកសណ្ឋាន​ក្លែងក្លាយ​នៅលើ​ទីតាំង​ខ្នង​ប្រឡាយ​១៧​មេសា ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣​។​
​បន្ទាប់ពី​ការឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​បំពេញបែបបទ​បញ្ជូន​ជនជាប់ចោទ​ទៅកាន់​តុលាកា​អនុវត្តតាម​នីតិវិធី​៕

img_0528