ខេត្តបាត់ដំបង​រៀបចំ​ទិវា​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​នៅក្នុង​បរិវេណ​សួនច្បារ​នាគ​បាញ់​ទឹកបាន​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ ក្រោម​ប្រធានបទ “​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ពី​ភាព​រងគ្រោះ​ដោយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស ធ្វើ​អាជីវកម្ម និង​ទារុណកម្ម​”​។ ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​លោកជំទាវ ញ៉ឹក សុគន្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តបាត់ដំបង និង​លោក លោកស្រី សិស្សានុសិស្ស​ចូលរួម​សរុប​១០១៧​នាក់​។​
​លោកជំទាវ ញ៉ឹក សុគន្ធ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា​៖​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​១២ ខែធ្នូ​រៀងរាល់ឆ្នាំ​ហើយ​គិត​មកដល់​ឆ្នាំ​២០១៦​នេះ​គឺជា​ឆ្នាំ​ទី​១០​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​។​ហើយ​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ពី​ភាព​រងគ្រោះ​ទាំងឡាយ​ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ដែល​បានធ្វើ អាជីវកម្ម ទារុណកម្ម និង​កេងប្រវ័ញ្ច​លើ​មនុស្ស​តាម​គ្រប់​រូបភាព ។​
លោកជំទាវ​បន្តថា​៖​អំពើ​ជួញដូរ​មនុស្ស គឺជា​ឧក្រិដ្ឋ​កម្មដ៍​រ៉ាំរ៉ៃ​មួយ​ក្នុងចំណោម​ឧក្រិដ្ឋកម្ម​ដ៍ទៃទៀត​ដែល​កើត​មាននៅ​គ្រប់​បណ្តា​ប្រទេស​ក្នុង​ពិភពលោក និង​បានធ្វើអោយ​ប៉ះពាល់​ដល់​ស​ន្តិ​សុខ​មនុស្ស​និង​ប្រទេសជាតិ​។​
ក្នុងនោះ​ផងដែរ​ក្នុងនាម រដ្ឋបាលខេត្ត​បាត់ដំបង​លោកជំទាវ​បាន​ប្តេជ្ញា​ចឹ​ត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ទ្វេភាគី និង​ពហុភាគី​ទទួលខុសត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលនាំអោយ​មានការ​ជួញដូ​រ កេងប្រវ័ញ្ច​ទៅលើ​ពលកម្ម​កុមារ​។ ពង្រឹង​វិធានការ​គ្រប់គ្រង​លំហូរ​ចេញ ចូល តាម​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេសជិតខាង រួមគ្នា​បង្ការ ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​និង​ពលកម្ម​លើ​កុមារ​គ្រប់​រូបភាព​។ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនរងគ្រោះ ដោយ​កំណត់​អត្តសញ្ញាណ​អោយបាន​ជាក់លាក់ ជៀសវាង​ការបន្លំ បោកប្រាស់​ពី​ឧក្រិដ្ឋជន ក្នុង​គោលដៅ​បង្វែរ​បទល្មើស​។ ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ក្នុងការ​ស៊ើបអង្កេត​ប​ទ​ល្មើស ជួញដូរ​មនុស្ស ការអនុវត្ត​ច្បាប់​ដើម្បី​កាត់ទោស​លើ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស​។ ពង្រឹង​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​សកម្មភាព​ជ្រើសរើស បណ្តុះបណ្តាល​និង​បញ្ជូន​ពលករ​របស់​ទីភ្នាក់ងារ ក្រុមហ៊ុន​ឯកជន អង្គការ​ឬ​សមាគម សាលា​ភាសាបរទេស ដែល​បាននិងកំពុង​តែ​ធ្វើ​សកម្មភាព​យ៉ាង​អាណាធិបតេយ្យ ក្នុងការ​ផ្សព្វផ្សាយ​ទាក់ទាញ​កម្លាំង​យុវជន​អោយចំ​ណាយ​ក្នុងការ​ចុះឈ្មោះ និង​បញ្ជូនទៅ​ក្រៅប្រទេស​ដោយ​មិនមាន​ការទទួលខុសត្រូវ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ អោយ​រឹតតែ​ម៉ឺងម៉ាត់​ដើម្បី​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ទំហំ​នៃ​ការប្រព្រឹត្ត និង​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

15555009_1806378709600691_1947717536_n15493892_1806378696267359_1401991885_n15554857_1806378729600689_1351300987_n15494043_1806378702934025_248607861_n