ឃោរឃៅ​ពេក​ហើយ​! ប្តី​វាយ​សម្លាប់​ប្រពន្ធ និង​កូនប្រុស​អាយុ​២​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

​ខេត្តកំពត​៖​មាន​ករណី​អំពើ​ឃាតកម្ម​មួយ​បាន​បង្ក​ឲ្យ​មានការ​តក់ស្លុត និង​ភ្ញាក់ផ្អើល ដោយសារ​ឃាតក​ចិត្តកំណាច​សម្លាប់​ប្រពន្ធ និង​កូនតូច​អាយុ​២​ឆ្នាំ​ដែល​ករណីនេះ​កើតឡើង​នៅ​ព្រឹក​ទៀបភ្លឺ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​
​មន្ត្រីនគរបាល​មូលដ្ឋាន​ក្រុង​កំពត បាន​ឲ្យ​ដឹងថា ជនបង្ក​មាន ឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ​៣៥​ឆ្នាំ មុខរបរ ជា​ស្មៀនឃុំ​កោះ​តូច នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បានសម្លាប់​ប្រពន្ធ ឈ្មោះ​ម៉ក់ សា​រ៉ា​យ អាយុ​២៤​ឆ្នាំ និង​កូនប្រុស​ឈ្មោះថា រដ្ឋ​ពិសិដ្ឋ អាយុ​២​ឆ្នាំ​។​
​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នា​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ ឃាតក​ចិត្តកំណាច​សម្លាប់​ប្រពន្ធ និង​កូនតូច​អាយុ​២​ឆ្នាំ ពេលនេះ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួនបាន​ហើយ​នៅ​ផ្លូវ​ទៅ​អូរ​ឈើទាល ស្ថិតក្នុង​ក្រុងព្រះសីហនុ ហើយ​កម្លាំង​ជំនាញ​បាន​រំដោះ​បានកូន​ប្រុស​ម្នាក់ទៀត ដែល​ជនសង្ស័យ​យកទៅ​ជាមួយ និង​ដកហូត​បាន​រថយន្ដ​ម៉ាក Corola មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1565​។​
​ប្រភព​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​របស់លោក កំពុងធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​នគរបាល​ខេត្តកំពត​វិញ ហើយ​ក្រោយ​សួរនាំ​ជនសង្ស័យ​នេះ មិនមាន​ជា​មនុស្ស​សរសៃប្រសាទ​ដូច​ការ​សិន្ន​ដ្ឋា​ន​ដំបូង​ឡើយ​៕

fn-2016-12-19-10-59-45-0fn-2016-12-19-10-59-45-1 fn-2016-12-19-12-01-30-0 fn-2016-12-19-12-03-07-2