មុខសញ្ញា​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​ត្រូវ​សមត្ថកិច្ច​ក្របួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ចំនួន​៤​នាក់​ជា​មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ចាន លូច​ទ្រព្យសម្បត្តិ​សកម្ម​ក្នុងភូមិ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បញ្ជូន​ទី​តុលាកា​។ កម្លាំង​របស់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​បានអោយដឹងថា​÷ ត្រង់ចំនុច​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​យោងតាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែលជា​ញិ​ក​ញាប់​ទ្រព្យសម្បត្តិ​ផ្សេងៗ​ជា​បន្តរ​បន្ទាប់​។​
ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ចូល​លួច​កាបូប​និង​លុយ​ចំនួន​២៩​ម៉ឺន​របស់​ប្រជាពលរដ្ឋ ចំនួន​៤​នាក់​ទី​១​មានឈ្មោះ​ភាព តា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២​ឈ្មោះ​ភាព ភាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៣​ឈ្មោះ​ផល ផាន់​ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​និង​ឈ្មោះ​ចឹក បូរ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ទាំងអស់គ្នា​រស់នៅ​សង្កាត់​ចំការ​សំរោង សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​រឹបអូស​បាន​វី​សា​ខាត​មួយ​សន្លឹក តាត​បន្ទប់​សណ្ឋាគារ​មួយ​សន្លឹក​និង​ប្រាក់​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​។ នៅ​ថ្ងៃ​ដដែល​សម​ត្ថិ​ច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅកាន់​តុលាកា​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

15645550_1808622016043027_1477939007_n15645127_1808622012709694_1515680273_n15592317_1808622009376361_1952612348_n15645383_1808622029376359_69660760_n