នាំគ្នា​ទៅលេង​បុណ្យ​សមុទ្រ អកុសល​ក្រឡាប់​រថយន្ត​ស្លាប់ និង​របួស​២២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​២១​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដ៏​រន្ធត់​មួយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​លើផ្លូវ​បេតុង​ចុះ​ពី​វត្ត​លើ​ត្រង់ចំណុច មហោស្រព​ចាស់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​ធ្វើដំណើរ​ឆ្ពោះទៅ​កម្សាន្ត​ផង និង​យក​ប៉េងប៉ោង​ទៅ​លក់​ផង​នៅក្នុង​ឱកាស​បុណ្យ​សមុទ្រ លុះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត ហើយ​អ្នកបើកបរ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ច្បាស់​ស្មានតែ​ផ្លូវ​ទៅ​ត្រង់​លុះដល់​ចំណុច​របង​មហោស្រព​ចាស់ ឃើញថា​ទៅមុខ​មិន​រួច ក៏​ជាន់​ហ្វ្រាំង​តែ​ហ្វ្រាំង​មិន​ស៊ី​បណ្ដាល​ឲ្យ​បុក​របង​តែម្តង​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​នាំ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​សាកសព​ត្រូវបាន​កម្លាំង​ជំនាញ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

fn-2016-12-23-05-03-44-5fn-2016-12-23-05-03-44-1q3-3