ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនបរទេស​៥​នាក់ និង​ថ្នាំញៀន​ជាច្រើន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

ខេត្ត​ព្រះ​សី​ហុន​៖​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ព្រះសីហនុ​បាន​ចុះបង្ក្រាប​បទល្មើស​ផលិត និង​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ចំនួន​២​ករណី ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៥​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​រហូតដល់​ជិត​១​គីឡូក្រាម ដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃ​២៤ ខែធ្នូ ឆ្នាំ​២០១៦​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ទី​១៖ នៅ​ក្រុមទី​១៤ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៣​នាក់​ទី​១-​ឈ្មោះ Melnyk Volodymyr ភេទ​ប្រុស ឆ្នាំ​កំណើត ២០.០២.១៩៨៩ សញ្ជាតិ អ៊ុយ​ក្រែ​ន (​មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​) ។ ទី​២-​ឈ្មោះ Lenya Vlkoval ភេទ​ស្រី អាយុ​២៦​ឆ្នាំ សញ្ជាតិ​ឆែក (​មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​) និង​ទី​៣-​ឈ្មោះ Sirkia Hannah ភេទ​ស្រី អាយុ​២៨​ឆ្នាំ សញ្ជាតិ​ហ្វាំ​ង​ឡង់ (​មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន )​។ ប្រភព​បន្តថា វត្ថុតាង​ដែល​ដកហូត​រួមមាន​៖ ម៉ាស៊ីន​សម្រាប់​ផលិត​គ្រឿងញៀន​១​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៤២២​គ្រាប់​ទម្ងន់ ១៩៥​ក្រាម ថ្នាំ​គ្រាប់​ពណ៌​បៃតង​ចំនួន​៥៤​គ្រាប់ ទម្ងន់​២៨​ក្រាម ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២៩៥​ក្រាម ម្សៅ​ពណ៌​បៃតង ចំនួន​១​ប្រអប់ ទម្ងន់​៩៩​ក្រាម ម្សៅ​ពណ៌​ផ្កាឈូក​ចំនួន​១​ប្រអប់ ទម្ងន់​៥២​ក្រាម ម្សៅ​ពណ៌​ផ្កាឈូក​(​រាង​ដូច​ពណ៌​កំបោរ​)១​ប្រអប់ ទម្ងន់​៣៧៦​ក្រាម ម្សៅ​ម៉ាក Microcystalline Cellulose ទម្ងន់​១៧៧​ក្រាម និង​ម្សៅ​ម៉ាក Magnessieu Magneseum មួយចំនួនទៀត​។​
​ដោយឡែក​ករណី​ទី​២ នៅ​ក្រុមទី​២២ ភូមិ​5 សង្កាត់​៤ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​៖
​ទី​១-​ឈ្មោះ Grafma Mikhail ភេទ​ប្រុស ឆ្នាំ​កំណើត ០៥.០៦.១៩៦៤ សញ្ជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ 711091581 ។ ទី​២-​ឈ្មោះ Mukhametianova Elmira ភេទ​ស្រី ឆ្នាំ​កំណើត ១៥.០២.១៩៨៦ សញ្ជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ 752312661 ។ ដកហូត​វត្ថុតាង​រួមមាន ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន 1​គ្រឿង ថ្នាំ​ឈ្មោះ Trauma ប្រភេទ​គ្រាប់​ពណ៌​ស​២៦​បំពង់ ម្សៅ​ពណ៌​ស​៣​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច ព្រមទាំង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​
​បើតាម​លោកស្នងការ​បញ្ជាក់ថា​ក្រោយ​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ នៃ​មន្ទីរ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​ធ្វើការ​ពិសោធន៍ គឺ​ពិតជា​ថ្នាំញៀន​ប្រភេទ ( MDMA) ប្រាកដ​មែន ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន រួម​និង​វត្ថុតាង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី​៕

fn-2016-12-26-07-51-14-0fn-2016-12-26-07-51-14-1fn-2016-12-26-07-51-16-11fn-2016-12-26-07-51-14-3fn-2016-12-26-07-51-14-2fn-2016-12-26-07-51-14-4 fn-2016-12-26-07-51-15-5 fn-2016-12-26-07-51-15-8 fn-2016-12-26-07-51-15-9