ខឹងខាងស្រី​​សុំ​ផ្តាច់​ពាក្យ យក​កាំបិត​ចាក់នាងរបួសធ្ងន់ រួច​អារ​ក​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​យក​កាំបិត​ចិតបន្លែ​ចាក់​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​កូ​ដណ្តឹង​របស់ខ្លួន​បណ្តា​ល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់មក​បុរស​នោះ​ក៏បាន​អារ​-​ក​ខ្លួនឯង​តាម​ក្រោយ​តែម្តង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះមួយ​កន្លែង​នៅ​ផ្លូវ​លេខ​១៩ កែង​សុរាម្រិត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​នារី​រងគ្រោះ​មានឈ្មោះ ខាន់ រចនា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ ចំណែកឯ​ជនបង្ក​ជា​គូ​ដណ្តឹង​មានឈ្មោះ សយ ញក់ អាយុ​២៤​ឆ្នាំ រស់នៅ​ខេត្តសៀមរាប​។​
​តាម​ការរៀបរាប់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង ដោយសារតែ​ខាង​ប្រុស​ខឹង​នឹង​ខាង​ស្រី​ជា​គូ​ដណ្តឹង​សុំ​ផ្តាច់​ពាក្យ ទើប​ផ្ទុះ​កំហឹង​ឈានដល់​ការប្រព្រឹត្ត​អំពើហិង្សា​បែបនេះ​តែម្តង​។ បច្ចុប្បន្ន​ពួកគាត់​ទាំង​២​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

tt2 t3