ឃាត់ខ្លួន​បុរស​ពិការ​ម្នាក់​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​ជីក្រែង​បាន​ចាន់​បុរស​ល្មោភកាម​វ័យ​ចំណាស់​ម្នាក់​ជា​មនុស្ស​ពិការ​ដោយសារ​ជំងឺលើសឈាម បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​ម្នាក់​យកទៅ​ផ្ទះ​របស់ខ្លួន រួច​អូស​ចូល​បន្ទប់ទឹក​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច ហើយ​មិន​អស់ចិត្ត​អូស​ឡើងលើ​គ្រែ​រំលោភ​រហូត​បានសម្រេច​ម្តងទៀត​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ មិ​ល ម៉ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​មនុស្ស​ពិការ​ដោយសារ​ជំងឺលើសឈាម រស់នៅ​ភូមិ​ចាប់ខ្លួន ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ព​.​ស អាយុ​៦​ឆ្នាំ រស់នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។​
​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ រូបគាត់​និង​គ្រួ​សារបាន​ចេញពីផ្ទះ​ទៅ​ច្រូតស្រូវ​បាត់ លុះដល់​ត្រឡប់មកផ្ទះ​វិញ​បានឮ​ក្មេងៗ​ប្រាប់ថា គេ​ឃើញ​តា​ចាស់​ម្នាក់​ចាប់​ឱប​កូនស្រី​គាត់​នៅក្នុង​បន្ទប់ទឹក និង​នៅលើ​គ្រែ នៅក្នុង​ផ្ទះ​ជនសង្ស័យ​។ ពេលនោះ​គាត់​បាន​យក​កូនស្រី​ទៅមក​ពិនិត្យ​ប្រដាប់ភេទ​នៅ​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ក្រុង​សៀមរាប ហើយ​ក្រុមគ្រូពេទ្យ​ប្រាប់ថា ក្មេងស្រី​នេះ​ត្រូវបាន​គេ​ចាប់រំលោភ​សេពសន្ថវៈ ភ្លាមៗ​នោះ​គាត់​ក៏​ទៅប្តឹង​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែម្តង​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បានឱ្យដឹងថា បន្ទាប់ពី​បានទទួល​ពាក​ក្យ​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​របស់​ជនសង្ស័យ​តែម្តង រួច​នាំមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​
​ជាមួយគ្នានេះ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​នៅក្នុង​បន្ទប់ទឹក និង​នៅលើ​គ្រែ​ក្នុងផ្ទះ​របស់ខ្លួន​ពិតប្រាកដ​មែន​៕

28e49115-6ba8-47a5-a949-233b2e825000e8a94045-4094-49e5-9d99-9930c76e73e0