កុំ​ចេះ​តា​ហ៊ាន​! បុរស​ម្នាក់​ត្រូវ​ជាប់​ខ្នោះ​រឿង​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មេងស្រី​អាយុ​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស ទៅលើ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ផ្ទះជួល ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​អធិការរង​នគរបាល​ខណ្ឌមានជ័យ លោក ម៉េង វិមាន​តារា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ យ៉ុង យី​ម អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅផ្ទះ​សហគមន៍ ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​អូស​ដៃ​ក្មេងស្រី​ចូល​បន្ទប់ទឹក ហើយ​ស្ទាបអង្អែល ប៉ង​ចាប់រំលោភ​តែ​មិនបាន​សម្រេច រហូត​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ប្តឹងទៅ​នគរបាល​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​តែម្តង​។​
​ក្រោយ​ឃាត់ខ្លួន​សង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ និង​ចាត់​ការបន្ដ​៕

untitled-1