សាំង​យ៉ុង​ដឹក​អ្នកដំណើរ​បុក​រថយន្ត​ដឹក​ដំឡូង​ស្លាប់​៥​នាក់ របួស​៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

ខេត្តព្រៃវែង​៖នៅវេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​បុក​ជាមួយ​រថយន្ត​​ដឹក​ដំឡូង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​៧​នាក់​នៅតាម​ផ្លូវជាតិ​លេខ​៨ ស្រុក​ពារាំង​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ដ​សាំង​យ៉ុង​ជា​ប្រភេទ​រថយន្ដឈ្នួល ដឹក​អ្នកដំណើរ​នៅ​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ស្រុក​កែវ​សី​ម៉ា លុះដល់​ចំណុចកើតហេតុ​បើក​ជែង​គេ ក៏​បុក​ជាមួយ​រថយន្ដ​កុង​ទឺ​ន័​រ​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​តែម្ដង​។​
​បើតាម​លោកស្នងការ គ្រោះថ្នាក់​នេះ​កើតឡើង​ដោយ​អ្នកបើករថយន្ត​សាំង​យ៉ុង ជែង​គេ ហើយ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដំឡូង​តែម្តង​៕

fn-2017-01-13-08-44-45-0fn-2017-01-13-08-44-45-1 fn-2017-01-13-08-44-46-3 fn-2017-01-13-08-44-46-4 fn-2017-01-13-08-44-46-6 fn-2017-01-13-08-44-46-7