ឆែកឆេរ​ការដ្ឋាន​សំណង់​នៅមុខ​បូរី​១០០​ខ្នង ឃាត់ខ្លួន​ជនបរទេស​១៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ភ្នំពេញ​៖​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​អគ្គនាយក​អន្តោប្រវេសន៍​បាន​ឆ្មក់​ចូល​ឆែកឆេរ​ការដ្ឋាន​ដែលមាន​ជនជាតិ​បរទេស​ដែល​ចូលមក​ធ្វើការ​ខុសច្បាប់​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ការចុះ​ឆែកឆេរ​នេះ​បាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនជាតិ​បរទេស​ចំនួន​១៦​នាក់​ដែល​បាន​លួចលាក់​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​មាន​ជនជាតិ​ចិន​១៣ និង​ជនជាតិ​វៀតណាម ៣​នាក់​។​
​បច្ចុប្បន្ន​ជនបរទេស​ទាំង​១៦​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​រង់ចាំ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​កំណើត​នៅពេល​ក្រោយ​៕

15967422_1818659348372627_544827513_o15991764_1818659321705963_201086872_o 15991994_1818659325039296_1400329768_o 16009962_1818659318372630_1468826906_o