ខ្លាខាំ​ហែក​ស៊ីបុរស​ម្នាក់​​​នៅក្នុង​សួនសត្វ​មួយនា​ទីក្រុង Ningbo
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

ប្រទេស​ចិន​៖​យោងតាម​គេហទំព័រ​របស់​ចិន​បាន​ឲ្យ​ដឹងថា កាលពីម្សិលមិញបុរស​ម្នាក់​បាន​ត្រូវ​សត្វ​ខ្លាខាំ​ហែក​ស៊ី​នៅក្នុង​សួនសត្វ Youngor Wildlife ក្នុង​ទីក្រុង Ningbo ស្ថិតនៅ​ប្រមាណ​២០០​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​។​
​គេហទំព័រ​ដដែល​បន្ត​ថា បុរសរងគ្រោះ​ពាក់អាវ​ខ្មៅ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ដើរចូល​ទៅក្នុង​របង​ដែល​ហ៊ុំ​ព័​ទ្ឋ​សួនសត្វ​ខាងលើនេះ ហើយ​សត្វ​ខ្លា​ពីរ​ក្បាល​បាន​ដើរមក​ក្បែរ ហើយ​បុរស​នោះបាន​ស្រែក​យ៉ាង​តក់ស្លុត​ឲ្យ​គេ​ជួយ ប៉ុន្តែ​ភ្លាមៗ​សត្វ​ខ្លា​ក៏បាន​ហក់​មក​ខាំ​ពាំ​ហែក​ស៊ី​តែម្តង​។ គេ​មិនដឹងថា តើ​បុរស​នោះ​មាន​បញ្ហា​អ្វី​ទេ​បានជា​ដើរចូល​ក្នុង​របង​ហាម​ឃាត់ ខណៈ​ប្រព​ន្ឋ​និង​កូន​បុរសរងគ្រោះ​ស្ថិតនៅក្នុង​ការដើរ​កម្ស​ន្ត​ក្នុង​សួនសត្វ​នេះដែរ​។​
​គួរ​បញ្ជាក់ថា គឺជា​លើក​ទី​២​ហើយ បន្ទាប់ពី​ករណី​ដូចគ្នានេះ​បានកើត​ឡើង​កាលពី​៦​ខែ​មុន​៕

09d678bd-7df6-4ac1-85e9-a283c8f2684b152b6af8-a788-441c-808c-10be5fe59a7a