រន្ធត់​ណាស់​! បុរស​ម្នាក់​ដាច់​ប្រអប់ជើង និង​បោក​ក្បាល​ស្លាប់​ភ្លាមៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដាច់​ប្រអប់ជើង និង​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្រោយ​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ពេញទំហឹង ខណៈ​កំពុង​ជិះ​ម៉ូតូ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ា​កូរ៉ូឡា ពណ៌​ស្លែ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2H-1637 បើកបរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង ដែល​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​អ្នកបើក​ម៉ូតូ​ទៅបុក​នឹង​ដើមឈើ​បាក់ឆ្អឹង ដាច់​ប្រអប់ជើង និង​បើក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទួ​ច​រថយន្ត​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ចំណែកឯ​សាកសព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

KN3-2KN2-2KN-2fn-2017-01-30-11-19-37-5