ស្ត្រី​ដែល​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2017

​សុខភាព​៖​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការប្រើប្រាស់​សារជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​ស្ត្រី​។​ក្រៅ ពីនេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្លាក់ទឹក ចិត្ត ថប់​បារម្ភ ចង់​ក្អួត និង មាន​ចង្វាក់បេះដូង​ដើរ​ញាប់​ផងដែរ​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែមថា ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​នឹង​ចំណាយពេល​ច្រើន​ក្នុងការ​មានគភ៌ បើ​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​មិន​ទទួល​យកជាតិ​កាហ្វេ​អ៊ី​ន​នេះ​។​សម្រាប់​ប្រភេទ​អាហារ​ជាទូទៅ​ដែលមាន​សារជាតិ​កាហ្វេ​អ៊ី​ន​រួម មានដូចជា ស៊ុ​កកូ​ឡា កូកាកូឡា តែ និង​កាហ្វេ ។​
​តាម​ការសិក្សា​ស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផងដែរ​ជួយ​ផងដែរ​ពី​មូល​ហេតុដែល​នាំ​ឲ្យ​កើត​មានកូន​នៅក្រៅ​ស្បូន​។ គភ៌​នៅក្រៅ​ស្បូន គឺមាន​ការឈឺចាប់​ជាខ្លាំង និង អាច​កើត​មាននូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ទៀតផង ដោយសារតែ​អំ​ប្រ៊ី​យុង ត្រូវ​ជាប់គាំង​នៅក្នុង​ដៃ​ស្បូន និង​ចាប់ផ្តើម​លូតលាស់​នៅ​ទីនោះ៕

imagesCA8Y56X3