ក.ប.ប រាជធានីភ្នំពេញ បង្ក្រាបទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់មានសារធាតុគីមី នៅខណ្ឌដង្កោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2023 ក+ ក-

(ភ្នំពេញ)៖សាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូប អាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន១ ទីតាំង មានសារធាតុគីមី ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញ បានរកឃើញខ្ញីដុំមិនទាន់ហាន់ ២០៩ ថង់ ស្មើ ២ពាន់១៤០ គីឡូក្រាម មានសារធាតុគីមី គ្មានស្លាកសញ្ញា ជាសាជូរ ១៧ បាវ ស្មើ ១៧០ គីឡូក្រាម ,ម៉ាស៊ីនហាន់ខ្ញី ២ គ្រឿង ទម្ងន់ស្មើនឹង ១០០ គីឡូក្រាម ,ម៉ាស៊ីនលាងខ្ញី ១ គ្រឿង ទម្ងន់ ៥០០ គីឡូក្រាម ,ខ្ញីហាន់រួចមានលាយសារធាតុគីមីត្រាំ Sodium Hydrosufit ចំនួន ២៥ គីឡូក្រាម និងសារធាតុគីមីម្យ៉ាងឈ្មោះ Sodium Hydrosulfite ប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារ ចំនួន ១ គីឡូក្រាមកន្លះ។

(សូមចុចទីនេះដ់់ើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/8FIwJ8ZjOCo