គុណ​ប្រយោជន៍ផ្លែ​ជម្ពូចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2017

​សុខភាព​៖​ផ្លែ​ជម្ពូ គឺជា​ឈ្មោះ​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ផ្លែ​របស់​វា​ប្រើ​ជា​អាហារ​កំដរ​មាត់ និង​ធ្វើ​ជ​ជា​អាហារ​លាង​មាត់​ក្រោយពេល​ទទួលទាន​អាហារ​រួច​និង​មាន​ច្រើន​ប្រភេទ​ដូចជា​៖ ជម្ពូ​–​ស ជម្ពូ​–​ស​ព្រឿងៗ ជម្ពូខៀវ ជម្ពូ​ល័​ក្ខ​នឹង​ជម្ពូក្រហម​។ ក្រៅពី​មាន​ព៌​ណ​ខុសៗ​គ្នា​ហើយ​នោះ​ផ្លែ​ជម្ពូ​ខ្លះ​មាន​រាង​ទ្រវែង ខ្លះ​មាន​រាង​តូច​ពី​ខាង​គល់​ជាប់​ទង​ហើយ​រីក​ធំ​នៅ​ខាងចុង​ខ្លះទៀត​មូលក្លំ​មាន​ធំ​មាន​តូច​។ ជម្ពូ​ជា​ផ្លែឈើ​មានទឹក​ច្រើន​សាប​ពេល​នៅ​ខ្ចី​ហើយក៏​ផ្អែម​ពេល​វា​ទុំ​(​តែ​មិន​ផ្អែម​ពេក​នោះទេ​)​។ ដ្បិត​ជា​ផ្លែឈើ​ដែលមាន​សម្បក​រលោង​គួរ​ជាទី​គយគន់​មួយ​ប្រភេទ​ហើយ​មិនសូវមាន​រសជាតិ​ផ្អែម​ដូច​ផ្លែឈើ​ផ្សេងៗ​ប៉ុន្តែ​បើ​និយាយ​ពី​គុណប្រយោជន៍​វិញ​នោះ ជម្ពូ​មានគុណ​សម្បត្តិ​មិន​ចាញ់​ផ្លែឈើ​ដទៃទៀត​នោះដែរ​។​
​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ផ្លែ​ជម្ពូ អាចជួយ​ការពារ​កា​រវិ​ឌ្ឍ​ន៍​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ គ្រូពេទ្យ​បានផ្តល់​ការ​ទូន្មាន​ថា​បុរស​ដែល​ចង់​ចៀសវាង​ឱកាស​នៃ​ការកើត​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ​ទាប​ដូចជា​ផ្លែ​ជម្ពូ​ជាដើម​ហើយក៏​មិនមែន​ល្អ​តែ​បុរស​នោះទេ តែ​ផ្លែ​ជម្ពូ​ក៏​ល្អ​សម្រាប់​នារី​ផងដែរ​ព្រោះ​ក្រៅពី​ជួយ​ការពារ​ក្រពេញ​ប្រូ​ស្តា​ត​ហើយ ផ្លែ​ជម្ពូ​ក៏​ជួយ​ការពារ​ជំងឺ​មហា​រី​សុដន់​ផងដែរ​។ ផ្លែ​ជម្ពូ ក៏​អាចជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ ដែល​វា​ជា​គុណសម្បត្តិ​មួយ​ផ្សេងទៀត​របស់​ផ្លែ​ជម្ពូ​គឺ​សម្បូរ​ជាតិ​វិ​តា​មីន C និង​ជាតិ​សរសៃ​ដែល​ត្រូវបាន​បង្ហាញថា ជា​អ្នក​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ (១៩% នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវបាន​បញ្ចុះ​បន្ទាប់ពី​ទទួលទាន ផ្លែ​ជម្ពូ ពេញ​មួយ​សប្តាហ៍​)​។ ផ្លែ​ជម្ពូ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​បែប​ធម្មជាតិ​អាច​ការពារ​ប្រឆាំង​និង ជំងឺ​ទឹកនោមផ្អែម បាន​ដោយសារ​វា​មាន​ប្រសិទ្ធភាព​សម្រួល​ដំណើរការ​ក្រពេញ​ទឹកនោម​របស់​មនុស្ស​យើង​។​
​សាច់ និង គ្រាប់​របស់​ផ្លែឈើ​មួយ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​អាចជួយ​កាត់បន្ថយ​ជាតិ​ស្ករ​គ្លុយកូស​នៅក្នុង​សរីរាង្គ​។ អ្នក​អាច​ទទួលបាន​ការព្យាបាល​តាមបែប​ធម្មជាតិ​ដោយ​គ្រាន់តែ​ទទួលទាន​ផ្លែឈើ​នេះ​ស្រស់ៗ​ជាប្រចាំ​។ ប៉ុន្តែ​សម្រាប់​នៅ​ប្រទេស​ឥណ្ឌា​ក្រៅពី​ការទទួល​ទាន​ផ្លែ​ស្រស់ តែ​អ្វីដែល​ពិសេស​ទៀត​នោះ​គឺ​គ្រាប់​របស់​វា​ក៏បាន​គេ​យកមក​បុក​ធ្វើជា​ម្ស៉ៅ​សម្រាប់​កែរោគ​ទឹកនោមផ្អែម​ផងដែរ​៕

13062170_1612792105712720_2504829220186766901_n